Fri. Apr 19th, 2024

ខេត្តកណ្តាល៖ ​នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មានរៀបចំពិធីបើកការដ្ឋានផ្លូវប្រវែង១,២២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅភូមិបឹងខ្យាង ភូមិព្រៃតាតូច និងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីគណះអភិបាលខេត្តឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកនិងប្រជាពលរដ្ឋ សរុបចំនួន ១១០០នាក់។

You may have missed