Fri. Apr 19th, 2024

ចរាចរណ៍

1 min read

រថយន្តស៊េរីទំនើបបេីកលឿនដូចហោះឡើងបុកខឿនរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វា ។ ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រហែល2យប់ នៅថ្ងៃទី9សីហា ឆ្នាំ2020 នៅចំនុចផ្លូវជាតិលេខ6A ក្នុងសង្កាត់ជ្រេាយចង្វា ខណ្ឌជ្រោយចង្វា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលមកពីបុរសម្នាក់បើកបររថយន្ត range rover ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AB 5738 បានបើកហោះឡើងលើខឿននៅរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វា...

1 min read

ក្រុងព្រះសីហនុ៖ (ដំណឹងបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងFord មួយគ្រឿងទៀត បណ្តាលអោយរងរការខូចខាតយ៉ាងតំណម នៅលើផ្លូវជាតិលេខ៤ វេលាម៉ោង៧:០០នាទីព្រឹកថ្ងៃទី០៤.០៨.២០២០នេះ ស្ថិតក្នុងភូមិបត់សេម៉ាន់ ស្រុកព្រៃនប់​ ។ដោយ៖លោកយ៉ុនសុខឃីម (more…)

1 min read

ភ្នំពេញ៖ នៅវេលាម៉ោង8:20នាទីយប់ថ្ងៃចន្ទ័ខែកក្ដដាឆ្នាំ២០២០មានករណីបុករះរថយន្តAUDI បុកម៉ូតូពីរគ្រឿងហេីយបន្តទៅបុកនិងរម៉កដឹកអេតចាយមួយគ្រឿងទៀតហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវទ្រនប់ទួលគោកចាស់ស្ថិតក្នុងផ្លូវលេខ 70 ក្នុងសង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។ មុនពេលកើតហេតុគេឃើញរថយន្តអូឌីបើកក្នុងស្ថានភាពលឿនខ្លាំងហើយអ្នកបើកបរផងដែរគឺស្រវឹងស្រាជោកជាំក្នុងទិសដៅចេញពីផ្សារទួលសង្កែតាមបណ្ដោយផ្លូវ 70 ស្ទុះឡើងមកដល់ផ្លូវទំនប់ទួលគោកក៏បានបុករះម៉ូតូ 2 គ្រឿងនឹងរឺម៉កដឹកអេតចាយបណ្ដាលឱ្យម្ចាស់រម៉កលោកពូដែលមានវ័យចំណាស់គាត់រងរបួសធ្ងន់បានសង្គ្រោះទៅមន្ទីរពេទ្យចំណែកឯម្ចាស់ម៉ូតូsmash ផងដែរបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នាហេីយម្ចាស់ម៉ូតូសង់ឌ្រីម០២០រងរបួសផងដែរ ។សូមបញ្ចាក់ថា៖ ម្ចាស់រថយន្តគឺបុកហេីយចុះពីលេីរថយន្តរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងពីកន្លែងកេីតហេតុភ្លាមៗហើយត្រូវបានគេស្គាល់ថាម្ចាស់រថយន្តគឺជាមន្ត្រីនគរបាលមួយរូបផងដែរ។ ក្រោយមកទៀតត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី 1 ធ្វើការវាស់វែងដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីដោះស្រាយឲ្យភាគីទាំងសងខាងនៅពេលក្រោយទៀត ។...

1 min read

ភ្នំពេញ ៖ នារីវ័យក្មេងស្រស់សោភាម្នាក់ ដែលធ្លាប់ឃើញនៅលើបណ្តាញសង្គមកាលពីពេលកន្លងមក បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ គួរឲ្យរន្ធត់បំផុត កាលពីម៉ោងជាង១រំលងអាធ្រាតឈានចូលថ្ងៃទី២៧​ខែមិថុនា ឆ្នាំ២០២០នេះ នៅឯបណ្តោយផ្លូវ១៤៣ កែងផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ នារីវ័យក្មេងខាងលើដែលបានបាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះក្នុងហ្វេសបុកថា Ah Jruy និងក្នុងហេតុការណ៍នោះក៏មាន បុរសម្នាក់រងរបួសធ្ងន់ដែរ...

​ (ភ្នំពេញ)​ ៖  ករណី​ គ្រោះថ្នាក់ចរាចរណ៍ បុករះ​ ​ នៅវេលាម៉ោងប៉ុន្មាន 7 :00 នាទី ព្រឹកថ្ងៃទី27ខែឧសភា​ ឆ្នាំ2020​ នៅស្តុបបាគូ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ រវាងរថយន្តដឹកជ្រូកនិងរថយន្តដឹកកម្មករ បន្តទៅរថយន្តហាយឡិនឌ័រនិងរថយន្តដឹកបង្គោលភ្លើង​ ។យ៉ុនសុខឃីម 

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ .........។ ល ។

1 min read

មួយករណីទៀតទាំងព្រលឹម រថយន្តធុនធំមួយគ្រឿងបេីកគៀរម៉ូតូ SUZUKI LET’S បណ្ដាយឲ្យបុរស២នាក់រងរបួសធ្ងន់. ភ្នំពេញ ៖ នៅ ព្រឹក ថ្ងៃទី៥ខែមេសា២០២០ថ្ងៃអាទិត្យ១៣កេីតខែចេត្រឆ្នាំកុរឯកស័ក ពស ២៥៦៣នៅវេលាម៉ោង 8 :51នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបេីកគៀរម៉ូតូSUZUKI LETS ពាក់ស្លាក់លេខ( កណ្ដាល 1AF-9839) បណ្ដាលឲ្យបុរស២នាក់ជិះម៉ូតូSuzuki lets...

ភ្នំពេញ៖ករណីរថយន្តធន់ធំ២គ្រឿងបុកបន្តកន្ទុយគ្នា មិនមាននាក់ណាម្នាក់រងរបួសនោះទេហេតុការនេះកេីតទ្បេីងកាលពីវេលាម៉ោង 12:10នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសាឆ្នាំ ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាបន្តកន្ទុយ បណ្ដាលឲ្យខូចខាតរថយន្តទាំងស្រុង ស្ថិតតាមបណ្ដោយផ្លូវឈ្នះឈ្នះ សង្កាត់គោកឃ្លាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ.

1 min read

របួសធ្ងន់ស្រាល១០នាក់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត នៅផ្លូវ២៩៧ កោះកុង ៖ នៅវេលាម៉ោង៩.១៥នាទី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានរថយន្តហាយឡែនឌ័រមួយគ្រឿង បានព្រលះគ្នាពេញទំហឹងជាមួយរថយន្តវីហ្គោ នៅចំនុចផ្លូវបេតុង២៩៧ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលអោយរងរបួសធ្ងន់ស្រាល ជនជាតិខ្មែរ និង...

1 min read

នៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាទ មេីលងាយ ដល់មន្ត្រីចរាចរណ៍ នៅលេីគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤...

1 min read

នារីជាបុគ្គលិកធនាគារMB bankម្នាក់ជិះម៉ូតូរអិលដួលចូលកង់អុិចស្កាវ៉ាទ័រកិនបែកក្បាលស្លាប់យ៉ាងរន្ធត់ ភ្នំពេញ៖ នារីជាបុគ្គលិកធនាគារMB bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អុិចស្នាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ ឆ្នាំ​២០២០ នៅចំណុច​មុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយ ផ្លូវ​ លេខ៥៩៨ភូមិ​ ពោងពាយ​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ ។ នារីរងគ្រោះឈ្មោះ​ សុិន​ សុនវត្តី​ ភេទស្រី​ អាយុ​៣២ឆ្នាំ​មុខរបរបុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨...

1 min read

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ នៅទល់មុខវត្តដំបូកខ្ពស់ សង្កាត់សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ PassApp និងរ៉ឺម៉កកៀរគ្នា មកប៉ះនឹងរថយន្ត បណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។...

1 min read

ភ្នំពេញ: បុរសពីរនាក់ បើករថយន្ត១គ្រឿង មិនប្រយ័ត្នទៅប៉ះម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួស ដោយភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទ្បើយ ព្យាយាមបើកគេចខ្លួនចេញពីកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ប្រមាណ៣០ម៉ែត្រ តាមបណ្ដោយផ្លូវ១០៦ កែងនិងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ...

1 min read

ភ្នំពេញ: លោកឧកញ៉ា ដួង ឆាយ បានបើករថយន្តស៊េរីទំនើប ឆ្លងស្តុប BS ទៅត្រង់ មិនប្រយ័ត្ន ក៏ត្រូវរថយន្តកាំម៉ារីហាយប្រ៊ិត បើកឆ្លងស្តុបដូចគ្នា អកហ្សើចាប់ហ្វ្រាំងមិនទាន់ បុកចំទ្វាររថយន្តខាងស្តាំ បណ្តាលឲ្យក្រពឹតអស់មួយចំហៀង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០...

1 min read

ភ្នំពេញ ៖ នារីដ៏ស្រស់ស្អាតម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បើករថយន្តជ្រុល ពន្លះរបាំងថ្ម ក្រឡាប់ កាលពីវេលា ម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកម្ភៈ ឆ្នាំ២០២០ ផ្លូវ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារីខាងលើមានឈ្មោះ ហុង វ៉ានដូ ភេទស្រី អាយុ២៥ឆ្នាំ មុខរបររៀនខាងសម្អាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ2AQ-6626 បើកតែម្នាក់ឯង បានបាត់ជីវិត ។ ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បើករថយន្តម តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹងរថយន្តក្រឡាប់ផ្ងារជើង បណ្ដាលឲ្យម្ចាស់រថយន្ត រងរបួសធ្ងន់ ក៏ត្រូវរថយន្តគ្លីនិចឯកជនសួគ៌ា ដឹកទៅសង្គ្រោះ តែជាអកុសលរបួសធ្ងន់ធ្ងរពេក ក៏បានផុតដង្ហើម ក្នុងមន្ទីរពេទ្យ ។ ក្រោយកើតហេតុ សមត្ថកិច្ចស្ទូចយករថយន្ត ទៅរក្សារទុករង់ចាំដោះស្រោយ នៅពេលក្រោយ ចំណែកសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

1 min read

ភ្នំពេញ៖  ៨ ២ ២០២០ នៅវេលាម៉ោង១០ : ៤៤ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត 470 ពាក់ស្លាកលេខ ភ្នំពេញ 2M- 1236 បានបេីកគៀម៉ូតូសង់ទ្រីម 019ពាក់ស្លាកលេខពោធិ៍សាត់ 1I-3371មួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ 102 ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានី. បន្ទាប់មកភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុគឺសងសំណង...

1 min read

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នៅវេលាម៉ោងប្រហែល11:45នាទីថ្ងៃទី20ខែមករាឆ្នាំ2020 មានរថយន្តHighlander មួយគ្រឿងដែលមានផ្លាកលេខ ភ្នំពេញ2AS-9187 បុករនាំងពុះទ្រូងផ្លូវនៅទល់មុខវត្តទួលទំពូង ក្នុងសង្កាត់បឹងកេងកងទី3ខណ្ឌបឹងកេងកង ព្រំប្រទល់ជាប់និងខណ្ខចំការមន រាជធានីភ្នំពេញោ។ម្ចាស់រថយន្តគេចខ្លួនបាត់ទុករថយន្តនៅនឹងកន្លែងកើតហេតុរីឯរថយន្តបង្ករងការខូចផ្នែកខាងមុខខ្ទេចដាច់កាងធ្លាក់ចុះក្រោមទាំងសង្ខាងហេីយនឹងបែកធុងសាំងលិចហូរសាំងជាច្រើនខាងក្នុងរថយន្តគឺផ្ទុះពោងខូចខាតទាំងស្រុង.ក្រោយមកទៀតរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងដេីម្បីយកទៅរក្សាទុករងចាំម្ចាស់មកធ្វេីកាដោះស្រាយ.

1 min read

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ទៅប៉ះជាមួយរថយន្តបែនដឹកដី ហើយត្រូវរថយន្តកិន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខ ផ្សារស្ទឹងមានជ័យចាស់ នៅក្នុងសង្កាត់ ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកធូដេ...

1 min read

ភ្នំពេញ៖យុវជនម្នាក់រួមដំណើរជាមួយយុវជន២នាក់ទៀតបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់៣កង់រថយន្តក្រឡាប់ផ្ងាជើងឡើងលើអូសប្រមាណ៥០ម៉ែត្ររងរបួសស្រាលហើយចេញមកក្រៅឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់។ ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង៣និង៤០នាទីយប់ទៀបភ្លឹឈានចូលថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២០។តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៣ក្នុងសង្កាត់ទួលស្វាយទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុុគេយុវជនបីនាក់បើករថយន្ត្មមួយគ្រឿងម៉ាកកាមរីហាយព្រីតពណ័សពាក់ស្លាកលេខភ្នំពេញ2A 7632 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទឹសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះបណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់ដល់ទៅ៣កង់រថយន្តក្រឡាប់អូសប្រហែ៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខខាងលើស្ទើរតែទាំងស្រុងយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងស្ទូចយករថយន្តបង្ករទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

1 min read

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងស្លាប់មួយរំពេច ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំង​ថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បង្ករអោយមានការភ្ញកាល់ពីវេលាម៉ោង១២និង២០នាទី យប់ឈានចូល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។ សពជនរងគ្រោះមានឈ្មោះ ប៊ុន រ៉ងម៉ាលីវី ភេទប្រុស អាយុ៣០ឆ្នាំ...

ដើម្បីជីវិតអ្នក និងអ្នកដទៃ កុំបើកបរហួសល្បឿនកំណត់! ស្លាប់៧នាក់ និងរបួស១៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមករាម្សិលមិញ... { រាជធានីភ្នំពេញ }៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់,...

1 min read

រថយន្តធុនធំមួយគ្រឿងដាច់ហ្វាំងបុករថយន្តមួយគ្រឿងទៀតនិងបន្តបុករះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល២៤នាក់ ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ដឹកកម្មករសំណង់ ចុះចំណោទលោកយ៉ាយម៉ៅដាច់ហ្រ្វាំង បានទៅបុកនឹងរថយន្ត ០១គ្រឿង រួចជ្រុលទៅបុក របាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្ត រងរបួសធ្ងន់-ស្រាល ២៤នាក់ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លើវិថីផែ ជិតកែងរ៉ា ស្ថិតក្នុងភូមិ៣...

1 min read

ភ្នំពេញ ៖រថយន្តកុងតៃន័របើកបោះពួយល្បឿនលឿនគេចពីម៉ូតូសេ១២៥ ហើយរេចង្កូតហោះឡើងខឿនទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរីឯរថយន្ត ចូលទៅបំណែកផ្លូវម្ខាងទៀត បែកកង់មុខខាងឆ្វេង បែកធុងប្រេង ហូរកាត់ពេញផ្លូវ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ មុខហាងមីហឹរ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា...

1 min read

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់រងរបួសស្រាល ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន មកកៀររួចកិនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនរងគ្រោះមាន ឈ្មោះ បឺយ...

1 min read

 រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែងយកម៉ូតូ ប្រគល់ឲ្យនគរបាលជំនាញ និងដើម្បីស្រាវជ្រាវតាមចាប់...

You may have missed