Tue. Jul 15th, 2025

បទល្មើស

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ០១ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់ ឈ្មោះ ណា សុខណាក់ ភេទប្រុស អាយុ...

កំពង់ស្ពឺ ៖ យុវជន​ច្រើន​នាក់​បាន​នាំ​ខ្លួន​ យក​ទៅ​ធ្វើតេស្ត​ទឹកនោមដើម្បី​ស្វែងរក​សារធាតុ​ញៀន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ចចុះបង្ក្រាបក្លឹប​កម្សាន្ត​រាត្រី​មួយ​កន្លែង​យីហោ «​ម៉ា​ស្ទ័​រ​ក្លឹប​» ដែល​ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន។ ​មន្ត្រីនគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំបង្ក្រាប​ក្លឹប​ម៉ា​ស្ទ័​រ​ ហើយ​បាន​ឃាត់ មនុស្ស​ចំនួន ១៦៤​នាក់ភាគច្រើន​ជាយុវជន និង​នាំ​យក​ទៅ​ធ្វើតេស្ត​ទឹកនោមដើម្បី​ស្វែងរក​សារធាតុ​ញៀន​។​ មន្ត្រី​បន្ត​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​ ១​រំលង​អា​ធ្រា​ត្រ ចូលរួមដោយកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍...

1 min read

ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ស្លៀកពាក់ក្លែងខ្លួនជានគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវពេលយប់ទារយកលុយ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម...

ប្រភពពីមន្រ្តីតូចតាចបានខ្សឹបថាក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ស្រុក​អង្គស្នួលខេត្តកណ្តាលបានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ទាំងនោះគិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយហើយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ដឹក​លើស​ទម្ងន់​ឬមិន​លើស​ទម្ងន់​នោះទេឲ្យបានលុយដាក់ហោប៉ៅទោះបីផ្លូវចេះតែខូចក៏មិនខ្វល់​។ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិលេខ​៤​ចូលមក​រាជធានី​ភ្នំពេញ បានខ្សឹបថា​ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​គឺ​ត្រូវតែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​អង្គស្នួលតាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការរំខាន​។ ចំណែក​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលបាន​ខ្សឹបឲ្យ​ដឹងថា​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាលគឺជា​អ្នក​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងស្រុក​អង្គស្នួលប្រមូល​លុយ​តាមរបៀប​ពុករលួយ​​។​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្តាលបានខ្សឹប​ឲ្យ​ដឹងទៀតថា​អំពើពុករលួយ​របស់លោកម៉ឹង យូឡេងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលគឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ​ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទៅវិញ​។ឥឡូវនេះ​ប្រភពពី​ក្រុមមន្ត្រី​រាជការ​តូចតាច​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល​បាន​បង្ហើប​និងខ្សឹបឲ្យ​ដឹងថា​លោកម៉ឹង យូ​ឡេងដែលជា​ប្រធាន​មន្ទីរ​និង​​បក្ខពួក​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាលជាបន្ទាន់​។ប៉ុន្តែអង្គភាពយើងបានព្យាយាមទាក់ទងទៅលោកម៉ឹង យូឡេងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូនខេត្តកណ្តាលនិងលោក...

1 min read

បាត់ដំបង ៖ ​លោ​ក ​អ៊ុ រតនា និ​ងលោក ​ជ័យជន​តារា កំពុងរងការរិះគន់អំពីក្រុមឈ្មួញ ​និងក្រុមហ៊ុនដឹកទំនិញអំពីការចាត់ចែងឲ្យមន្ត្រីគយដែលជាដៃជើងរបស់ខ្លួនប្រមូលសេដ្ឋកិច្ចតាមរយៈក្រុមឈ្មួញដែលមិនបង់ពន្ធមិនគ្រប់ តាមការនាំចូលនូវទំនិញខុសច្បាប់ងាយស្រួលប្រមូលលុយស្រ់ង​ដើមឆាប់រួចខ្លួន ​និង​ប្រមូលលុយចែកគ្នាធ្វើមានបានដើម្បីយកមួយចំណែកមុខតំណែង ដែលកំពុងឈរជើងនៅកន្លែ​ងខ្លាញ់ប្រចាំ ច្រកទ្វារអន្តរជាតិដូង ហើយអ្នកទាំងពីរកំពុងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីគយធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង។ ​ប្រភ​ពបានបង្ហើបឲ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ ​និង​ទំនិញបង់ពន្ធមិនគ្រប់ដូចជាប្រេងម៉ាស៊ីនម៉ា​គំនរ ​តើកំពុងកើតមាននៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ ដំបង និ​ងទំ​និញផ្សេងៗក្នុ​ងចំ​ណុចច្រករំ​ដួល...

1 min read

ស្វាយរៀង៖លោកខាត់ សារ៉ាត់ប្រធាននគរបាលអន្តោប្រវេសន៍និងជាប្រធានច្រកអន្តរជាតិបាវិត ដែលមានទីតាំងនៅក្នុងខេត្តស្វាយរៀង ជាប់ច្រកព្រំដែនម៉ុកបាយ នៃខេត្តតៃនិញរបស់វៀតណាមដែលជាច្រក សេដ្ឋកិច្ចដ៏មមាញឹកក្នុងការដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់ក៏ដូចជាលំហូរចូលភ្ញៀវទេសចរបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។ប៉ុន្តែមន្ត្រីតូចតាចបានរអ៊ូរទាំរឿងដែលលោកខាត់ សារ៉ាត់មេ​ប៉ុស្តិ៍អន្តោប្រ​វេស​ន៍ច្រក​ទ្វារព្រំ​ដែន​បាវិតមិនសូវចូលប៊ុយរ៉ូធ្វើការដូចមេកើយមុនៗនោះទេ គឺភាគច្រើនមន្ត្រីធ្វើការងារជាមួយលោកខាត់ សារ៉ាត់តាមរយៈទូរស័ព្ទ។ក្រោមការគ្រប់គ្រងរបស់លោកខាត់ សារ៉ាត់គេសង្កេតឃើញច្រកអន្តរជាតិបាវិត មានភាពអសកម្មជាច្រើនដោយសារតែលោកខាត់ សារ៉ាត់សោះ អង្គើយនឹងការងារឬបណ្តែតបណ្តោយ ឲ្យមន្ត្រីក្រោមឱវាទគាបជំរិតប្រជាពលរដ្ឋខ្មែរដែលត្រូវ ទៅព្យាបាលជំងឺឬសង្គ្រោះបន្ទាន់នៅវៀតណាម ហើយគ្មានលិខិតឆ្លងដែនត្រូវបង់លុយក្នុងម្នាក់ចំនួន២០ដុល្លារអាមេរិកហើយទាំងទៅទាំងមក ត្រូវបង់លុយចំនួន៤០ដុល្លារដោយគ្មានករណីលើកលែងដោយផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។មន្ដ្រីនគរបាល អន្ដោប្រវេសន៍ ប្រចាំច្រកអន្តរជាតិបាវិត-ម៉ុកបាយក៏បានលាតត្រដាងរឿងអាស្រូវពុករលួយ...

ភ្នំពេញ​ ៖ ការស្លាប់របស់នារីម្នាក់​ ទើបតែដឹងដល់អ្នកជិតខាង បន្ទាប់ពីសាយភាយក្លិនស្អុយ ចេញពីក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង១០និង២០យប់ ថ្ងៃទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិ​ដូង សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ​ សឿន​ ស្រីដា​...

1 min read

ភ្នំពេញ៖ ដោយមានការគោលការណ៍ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍​ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍​ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបភ្លាមៗ ក្រោមការសម្របសម្រួលពី លោក ខៀវកូឡា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ រោយទទួលបានបទបញ្ជាភ្លាមៗ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកការស្រាវជ្រាវរហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៉ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយកម្លាំងជំនាញឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិនរាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិន ចំនួន០២នាក់។ ជនសង្ស័យទាំង៥នាក់ទី១មានឈ្មោះទី១៖ឈ្មោះ Wang Zhao liang អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ទី៣៖ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និងទី៥៖ឈ្មោះ  Lin Xiao bo អាយុ៣៤ឆ្នាំ។ក្នុងនោះកម្លាំងជំនាញ រំដោះបានជនរងគ្រោះចំនួន០២នាក់ គឺទី១៖ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំនិងទី២៖ឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ ព្រមទាំងសម្ភារដកហូតមួយចំនួន។ បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ខេត្តកំពត៖ ក្រុមយុវជនក្មេងស្ទាវ៧នាក់ បានដេញកាប់ចាក់គ្នាទីសាធារណៈក្នុងក្រុងកំពត ឥឡូវត្រូវបានសមត្ថកិច្ចក្រុងកំពត ក្របួចបានបក្ខពួកដៃដល់ជាបន្តបន្ទាប់ចំនួន៧នាក់ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ក្រុមក្មេងស្ទាវខាងលើ កន្លងមកតែងតែធ្វើសកម្មភាព បង្កអសន្តិសុខក្នុងក្រុងកំពត ដែលបង្កអោយមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដ៏ទៃ។

ខេត្តតាកែវ៖យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការសហការណ៍ជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប...

ខេត្កកណ្ដាល ៖ ប្ដីចិត្តឃោរឃៅ វាយធ្វើបាប នឹងកាប់សម្លាប់ប្រពន្ធ នៅកណ្ដាលវាស្រែ រួចរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច វាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។...

1 min read

ត្បូងឃ្មុំ៖រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០៨​មក​ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​នេះ​។​ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ដូច​ជា​ចោរ​ លួច​ ឆក់​ ប្លន់​ស្ទើរ​រាល់ថ្ងៃ​នៅទឹកដីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​មេខ្លោងឈ្មោះទ្រីនិង​ឈ្មោះធា បើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ យ៉ាង​គឃ្លើន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលស្រុក​ត្បូងឃ្មុំ ក៏ដូចជា​អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ទន្ទឹមនឹងនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ...

1 min read

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ពន្ធ័នឹង ករណីរក្សាទុកគ្រឿងញៀន ភ្នំពេញ៖​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ២១ខែវិច្ឆកាឆ្នាំ២០១៩ វេលាម៉ោង០១ និង៣០នាទី ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០២នាក់រួមមាន ៖១- ឈ្មោះ...

1 min read

  ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចម្តុំវត្តនាគវន្ត ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ...

1 min read

ភ្នំពេញ៖ ប្រជាពលរដ្ឋ ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំងទីតាំង ​និងសកម្មភាពដំណើរការលេងល្បែងជល់​មាន់ ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុ​ងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយឡើងវិញ ខណៈសមត្ថកិច្ចទើបតែចុះបង្ក្រាបសោះ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩​នេះ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News)យើងខ្ញុំ ឲ្យចុះទៅ​ផ្តិ​តរូ​បភាពជាក់ស្តែងពីទីតាំង ​និងសកម្មភាពដំណើរការលេងល្បែងជល់​មាន់...

រតនគិរី​ ៖​កម្លាំងនគរបាលជំនាញ ផែនការងារអន្តោប្រវេសន៍ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមចំនួន ០៣នាក់ ពីបទលួចឆ្លងដែន ចូលមកស្នាក់នៅដោយខុសច្បាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ។ នគរបាលអន្តោប្រវេសន៍​ បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមទាំង ០៣នាក់...

1 min read

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចម៉ូតូមួយគ្រឿងពីសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា នៅម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ចាន់ វាសនា ហៅ...

    កំពង់ធំ៖ មនុស្សស្រវឹងស្រាចុះងូតទឹកក្នុងស្ទឹងសែនបណ្ដាលឲ្យលង់ស្លាប់ ដឹងកើតហេតុនៅថ្ងៃព្រហស្បត្ត៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ និង ០៥នាទី នៅចំណុចក្នុងទឹកស្ទឹងសែន...

1 min read

​ភ្នំពេញ​ ៖​ កម្លាំង​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌ​៧​មក​រា​ ឃាត់​ជនសង្ស័យ​ម្នាក់​ ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​ផ្លូវ​១៣៤​ ភូមិ​៥​ សង្កាត់​មិត្ត​ ភាព​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​១៤​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ ម៉ោង​១០​និង​០០​នាទី​។​ ​ជនសង្ស័យ​ ឈ្មោះ​ ឡេ​ង​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​...

1 min read

ឧត្តរមានជ័យ ៖ ​រថយន្តមួយគ្រឿងពាក់ផ្លាកលេខ កំពង់ធំ3A2194ប្រភេទយីឌុបដែលដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនចូលទៅប្រទេសថៃនោះត្រូវបានកម្លាំងPM និ​ងម​ន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបង្ក្រាបបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជិតច្រកទ្វារអន្តរជាតិជាំសាងាំស្ថិត ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ដោយឃាត់ខ្លួនតៃកុងឡានដើម្បីសួរនាំ។ បើ​តាមអោយដឹងពីសមត្ថកិច្ចថា រថយន្តខាងលើបានដឹកជញ្ជូនវល្លិ៍ផ្តៅឆ្លងដែនច្រើនដងមកហើយដោយ មានឈ្មោះ លោកវរៈសេនីយ៍ត្រី ពៅ ងួនលីម និង លោកវរៈសេនីយ៍ត្រី រុន...

កម្លាំងអាវុធហត្ថខេត្តក្រចេះចាប់បង្ក្រាបទូកព្យាងឈើមួយគ្រឿង។ ក្រចេះ /ក្រោយពីទទួលបានបទបញ្ជាររបស់ឯកឧត្តម្ភ ឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ភ្លាមៗនោះ លោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុ បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីត្រួតពិនិត្យនិងសើុបអង្កេតនៅតាមដងទន្លេមេគង្គក៍បានប្រទះឃើញទូកឈើព្យាងមួយគ្រឿងបានបណ្តែតខ្លួនពីលើចុះមកនៅកណ្តាលទន្លេមេគង្គ ខណ:ពេលនោះកម្លាំងអាវុធហត្ថស្រុកចិត្របុរីុដែលដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឺុម ចិត្រា ក៍បានធ្វើការបង្ក្រាបបានភ្លាមៗនោះដែរតែដោយឈ្មួញដែលនៅលើទូកនោះដឹងខ្លួនទាន់ពេលពួកគេក៍គេចខ្លួនបាត់។ បើយោងតាមការបញ្ចាក់ពីកម្លាំងអាវុធហត្ថស្រុកចិត្របុរីុបានប្រាប់ភ្នាក់ងារសារព័ត៌មាន យើងអោយដឹងថា...

មេ​គយ​ច្រក​ទំនប់រលក លោក ណុប សំអាន ប្រព្រឹត្ត​អំពើពុករលួយដោយសេរី ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​ទំនប់រលក គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​មុខរបរ​រប​ស់​ពួកគាត់​នៅសល់​ផលចំណេញ​តិចតួច​បំផុត ព្រោះ​លោក ណុប សំអាន និង​បក្ខពួក​បង្កើន​សកម្មភាព​ពុករលួយ​កាន់តែ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។...

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៨នាក។ បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៥ករណី ឃាត់ខ្លួន១២នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៦នាក់។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១...

1 min read

ខេត្តព្រះសីហនុ៖ វេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ សរុបចំនួន៥៥នាក់​ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះ​បង្ក្រាប​ករណី​​បង្ខាំង​មនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ស្ថិតនៅក្រុមទី២២ ភូមិ១...

1 min read

បទល្មើសនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងខេត្តពោធិសាត់ក្រោមដែនសមត្ថកិច្ច​របស់លោកភុនវណ្ណានាយផ្នែករដ្ឋបាលជលផល​ត្រួត៣ស្រុក​ក្នុងខេត្តពោធិសាត់​​នៅតែបង្កវិនាសកម្មពាសពេញផ្ទៃទឹក ក្នុងបឹងទន្លេសាប ។ ប្រជានេសាទរាយការណ៍មកថា មន្ត្រីរដ្ឋបាលជលផល​​តាមបណ្តាស្រុក ដូចជាឈ្មោះហុកម៉េងអាននាយសង្កាត់រដ្ឋបាលជលផលក្រគរ,លោកភេមសុខុននាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនិងនាយសង្កាត់ស្រុកបាកានលឹមសុក្រិតជាពិសេសនោះលោកភុនវណ្ណាបាននិងកំពុងបើកដៃនិងឃុបឃិតជាមួយពពួកប្រព្រឹត្តបទល្មើសនេសាទដាក់របាំងបរសាច់ស្បៃមុងអូសអ៊ួនយាំងកាវកើតមានយ៉ាងគគ្រឹកគគ្រេងដែលមានមេខ្លោងបំផ្លាញមច្ឆជាតិឈ្មោះឌីណានិងបរិវារ។ឈ្មោះឌីណានេះយកលុយញ៉ុកមាត់មន្រ្តីជំនាញ។ហើយមន្រ្តីដែលរៀបរាប់ខាងលើនេះមិនដែលខ្វល់ថា ត្រូវបង្ក្រាបបទល្មើសនេសាទ​នោះទេ ។ស្រុកក្រគរកណ្តៀងនិងបាកានក្នុងខេត្តពោធិសាត់ជាបទល្មើសដែលកើតច្រើនជាងគេ។ បច្ចុប្បន្ននេះ បទល្មើស​នៅតំបន់បឹងទន្លេសាប បានកំពុងកើតមាន យ៉ាងខ្លាំងក្លា ដែលពួក​អ្នកនេសាទល្មើស​សុទ្ធតែបង់​ប្រាក់​ឲ្យកូនចៅ លោក លោកភុនវណ្ណា។ដល់ពេល​ពួកមន្ត្រីជលផល​រាយការណ៍ជូនថ្នាក់លើថា គ្មានបទល្មើសទេ ពីព្រោះ​មិនសម្បូរត្រី(Sic)។ប៉ុន្តែការពិត​គឺពួកមន្ត្រីជលផលទាំងនេះ ជាអ្នកបួញមាត់បត់ដុំដៃ​​ឲ្យពួកឈ្មួញ​ប្រព្រឹត្តបទល្មើស​ដោយបង់លុយ​ឲ្យពួកគេ​ក្នុងមួយរដូវរាប់ពានរាប់ម៉ឺនដុល្លារ។ពាក់ព័ន្ធការឃុបឃិតជាប្រព័ន្ធបំផ្លាញមច្ឆជាតិសារពត៌មានយើងបានទាក់ទៅលោកភុនវណ្ណានាយផ្នែករដ្ឋបាលជលផល​ត្រួត៣ស្រុកកាលពីថៃ្ង៩ខែវិច្ឆកា​ឆ្នាំ២០១៩នេះដោយឆ្លើយថាលោកមិនបានដឹងទេលោកនឹងចុះមើល!។ក្នុងនោះបានខ្សឹបបន្តទៀតថាទោះប្រធានមន្ទីរកសិកម្មក៍ដូចជា​អភិបាលខេត្តពោធិសាត់មិនដែលខ្វល់ខ្វាយរឿងបញ្ហា​បទល្មើសនេសាទនេះដែរគឺផ្តល់លទ្ធភាពឲ្យក្រុមលោកភុនវណ្ណាជិះសេះលែងដៃគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕ដោយ៖ពុតសាម៉ាត់

You may have missed