ឡានខេមរភូមិន្ទពាក់ស្លាកលេខ 2-6841ដឹកឈើធ្នង់ បើកបុកម៉ូតូ បណ្ដាលឲ្យ របួសធ្ងន់ស្រាល២នាក់ នៅសៀមរាប ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាយ៉ាងហោចមានមនុស្សចំនួន២នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍...
ចរាចរណ៍
ស្លាប់ម្នាក់ និងរបួស២៥នាក់ ដោយសាររថយន្តក្រុង បុករថយន្តស្ទូច ស្វាយរៀង៖ រថយន្តស្ទូច និងរថយន្តក្រុងបុកគ្នា បានបណ្តាឱ្យបុរសម្នាក់ស្លាប់ ខណៈមានអ្នករងរបួសធ្ងន់ និងស្រាចំនួន ២៥នាក់ ត្រូវបញ្ជួនទៅដល់មន្ទីរពេទ្យភ្លាមៗ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង...
ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿន ជ្រុលបុកយានយន្តជាច្រើនគ្រឿង និងរងរបួស៦នាក់កាលពីវេលា ម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចសួនច្បារមុខវត្តបទុមវតី ( មុខភោជនីយដ្ឋាន ផ្ទះម៉ែក្មេក) លេីផ្លូវសុធារស ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រថយន្តបង្ក កាមរីហៃប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7942 បេីកបរដោយបុរសម្នាក់ទំនងស្រវឹងស្រា និងម្នាក់ទៀតជាអ្នករួមដំណេីរ ទំនងមានជាតិសុរាក្នុងខ្លួនដូចគ្នា ។ រីឯយានយន្តខូចខាត រួមមានរថយន្ត កាមរីឆ្លាមមួយគ្រឿងនិងម៉ូតូ៣គ្រឿង និងមនុស្សរបួសធ្ងន់ម្នាក់ របួសស្រាល៥នាក់ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរក្នុងល្បឿនខ្លាំង ក្នុងទិសដៅបញ្ច្រាសមកប៉ះជាមួយម៉ូតូ១គ្រឿងដែលជិះគ្នា៣នាក់ បណ្ដាលដួលរងរបួស ។ បន្ទាប់មករថយន្តបង្ក បានបន្តបើកបរបញ្ច្រាស រ៉េមកបុកម៉ូតូ២គ្រឿងឈប់មុខហាងផ្ទះម៉ែក្មេក រួចរុញផ្ទប់រថយន្តកាមារីឆ្លាម បណ្ដាលឱ្យមនុស្ស៣នាក់អង្គុយលើម៉ូតូ របួសធ្ងន់ម្នាក់របួសស្រាលម្នាក់ ។ ក្រោយមកគេឃេីញ រថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល សម្ភពរស្មី បានមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបេីករថយន្តបង្ក បានហៅមិត្តភក្តិ សាច់ញាតិប្រុសស្រីមកកន្លែងកេីតហេតុ ស្រាប់តែកេីតមានភាពច្របូកច្របល់ រវាងប្រជាពលរដ្ឋ និងភាគីរថយន្តបង្ក ។ ភាគីក្រុមរងគ្រោះ បានលើកដៃសំពះសមត្ថកិច្ច អរគុណសម្រាប់កិច្ចអន្តរាគមន៍ និងសុំរកតែយុត្តិធម៌ជូនពួកគាត់តែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
រន្ធត់! បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកសាំង ដែលចតចោលលើផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់មួយរំពេច
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកសាំងរបស់ក្រុមហ៊ុន ប្រេងឥន្ធន: លឹម ឡុងចតចោលលើផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើហ កាលវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាម៉ោកស្ថិតតាមបណ្ដោុយផ្លូឈ្នះឈ្នះក្នុងភូមិទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ សពជនរងគ្រោះមានឈ្មោះ លឹម...
មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះ មនុស្សប៉ើងមកលើរថយន្ត កាលពីព្រឹកមិញនេះនៅក្រុងព្រះសីហនុក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍បុករះនៅផ្លូវឃ្លាំងលើ ម្តុំជិតចូលសាលាសង្កាត់លេខ១ក្រុងព្រះសីហនុ វេលាម៉ោងជាង៩ ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ។ ភ្លាមៗនៅមិនទាន់ដឹងពីដើមហេតុ ចំនួនយានយន្តនិងមានជនរងគ្រោះដែរឬយ៉ាងណានៅឡើយ។ (ដំណឹងបន្ថែមនឹងជូនជ្រាបជាបន្តបន្ទាប់)ប្រភព៖Huy Bunleng
ករណីគ្រោះថ្នាក់ចរាចរណ៍ឡានម៉ាស្ដាបានបើកធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ហើយការកើតហេតុនេះនៅចំណុចភូមិអំពិលរូងឃុំទំនប់ធំស្រុកពញាឮខេត្តកណ្ដាលហើយកើតហេតុគឺនៅម៉ោង 11 ថ្ងៃត្រង់នៅថ្ងៃទី 3 ខែ 10 ឆ្នាំ 2019 ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានរាយការណ៍ថាមុននឹងកើតហេតុម្ចាស់ឡានម៉ាស្ដាបានបើកបរក្នុងស្ថានភាពនិយាយទូរសព្ទបណ្ដើររេចង្កូតធ្លាក់ក្នុងប្រឡាយទៅបុកនឹងដើមឈើជាច្រើនដើមបង្កការខូចខាតរថយន្តទាំងស្រុងនិងរងរបួសម្ចាស់ឡានយ៉ាងទម្ងន់ហើយបានបញ្ជូនទៅមន្ទីរពេទ្យតាមសម្តីរបស់ប្រជាពលរដ្ឋដែលរាយការណ៍មកខាងអង្គភាពសារព័ត៌មានអង្គរបុរី។
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនចិន ស៊ីង សេង រេចង្កូតហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនជាច្រើនដើម និងបង្គូលភ្លើងបំភ្លឺផ្លូវមួយដើមរលើងដល់គល់បាក់ជាពីកំណាត់ខ្ទាតមកកណ្តាលផ្លូវ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កាដូ តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ...
ព្រឹកថ្ងៃទី០២.១០.២០១៩ ម៉ោង៤ទាបភ្លឺ មានគ្រោះថ្នាក់ចរាចរណ៍ បើកបរធ្លាក់ផ្លូវកោង បណ្តាលអោយមនុស្សក្នុងរថយន្តស្លាប់ទាំង៥នាក់ (ស្រីបួននាក់នឹងប្រុសមួយនាក់) យ៉ាងអាណោចអាធ័ម. ទីតាំងស្ថិតនៅ លើផ្លូវជាតិលេខ៦ ភូមិព្រែ កតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សូមបេីកបរប្រុងប្រយ័ត្ន នឹងកុំហួសល្បឿនកំណត់ ការបេីកបរមិនគោរពច្បាប់ចរាចរណ៍ នឹងស្ថានភាពស្រវឹង នាំអោយមានគ្រោះថ្នាក់ដល់អាយុជីវឹតខ្លួនឯង...
គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះមនុស្សជាង១០០នាក់បានស្លាប់ ខណៈជាង២០០នាក់បានរងរបួសធ្ងន់ស្រាល ។ ចាប់តាំងពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៩ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសសរុបចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់១១០នាក់ របួសស្រាលជិត២០០នាក់។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ប្រាប់សារពត៌មានថា បើទោះបីជាចំនួនអ្នកស្លាប់ពុំមានការថយចុះ តែបង្ហាញពីភាពល្អប្រសើរដែលអ្នកស្លាប់មិនមានការកើនឡើង។ បើតាមអ្នកនាំពាក្យដដែល នេះដោយសារតែការយល់ដឹងរបស់អ្នកប្រើប្រាស់ផ្លូវរួមនឹងវិធានការទប់ស្កាត់របស់សមត្ថកិច្ច។តាមការអះអាងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិឲ្យដឹងថាក្រៅពីតែចរាចរណ៍,បញ្ហាគ្រោះអគ្គិភ័យក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះកើតឡើង២លើកបណ្ដាលឲ្យឆេះផ្ទះ៣៦ខ្នង ខណៈមនុស្សម្នាក់បានស្លាប់ និងម្នាក់របួស។ ដោយឡែកជុំវិញការគ្រប់គ្រងសណ្ដាប់ធ្នាប់ទូទៅវិញគឺពុំមានបញ្ហាជាដុំកំភួនកើតឡើងឡើយគឺអាជ្ញាធរគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ៕
ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម បានបើករថយន្តបោះពួយយ៉ាងលឿនជ្រុលបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មហាវិថីម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។រថយន្តបង្កម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-0319 បើកបរនិងរួមដំណើរដោយប្រុសស្រី៤នាក់...
រថយន្ដមួយគ្រឿងបើកជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបណ្ដាលឲស្លាប់០១នាក់ និងរបួសធ្ងន់ ០១នាក់........... (ខេត្តបាត់ដំបង) នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញឆ្នាំ២០១៩ វេលាម៉ោង៧:៤៥ នាទី លើផ្លូវជាតិលេខ ៥ ត្រង់ក្រុម៥...
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ ២៥ ៩ ២០១៩ នៅបណ្ដោយផ្លូវជាតិលេខ 5 នៅមុខនឹងវត្តទេពរង្សីសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរវាងនិងឡានក្រុងប៉ះទង្គិចជាមួយនឹងរថយន្តដឹកដែកថែបមកវេចង្កូតប៉ះនឹងម៉ូតូអ្នកធ្វើដំណើរស្របទិសបណ្ដាលឲ្យស្លាប់ 2 នាក់ម្នាក់ស្លាប់នៅនឹងមន្ទីរពេទ្យនិងម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុវេលាម៉ោង ៩ះ១០នាទី.តាមប្រភពពីប្រជាពលរដ្ឋបានឃេីញហេតុការណ៍នេះទ្បានក្រុងបេីកបរក្នុងល្បឿនលឿនបានរេចង្កូកទៅប៉ះនឹងម៉ូតូនាក់ធ្វេីដំណេីរបណ្ដាលឲស្លាប់ម្នាក់នៅនឹងកន្លែងចំណែកម្នាក់បានបញ្ជូនទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់!
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនដូចហោះ ជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ កាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ទី២០ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ សង្ស័យស្រវឹង បើករថយន្តម៉ាកFord Ranger ពាក់ស្លាកលេខ រដ្ឋ13-...
ភ្នំពេញ ៖ រថយន្តបាឡែន កំពុងឈប់ស្តុប ត្រូវម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ខ្ទាតទៅចំខូចខាតផ្នែកពីមុខ កាលពីវេលាម៉ោង១០និង១២នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្តុបនាងគង្ហីង ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកប៊ីត...
ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បងជីវិតភ្លាមៗនៅនឹងកន្លែងចោលប្រពន្ធនឹងកូនតូចអាយុជាង១ឆ្នាំ ខណ:ពេលជិះតូមកពីទិញអីញាំត្រូវរថយន្តដឹកម៉ាសុីនបុកគ្រឹះឡើងចំណោតមិនរួចរអិលថយក្រោយកិនលើស្លាប់យ៉ាងអាណោចអធ័ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឲ្យមានភ្ញាកផ្អេីលកាលវេលាម៉ោង៨នឹង៣០នាទីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងចូលវត្តពោធិញាណ ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ សពជនរងគ្រោះមានឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ មុខរបរ រត់តុ ស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកំពង់បាស្រី ឃុំជ័យកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ្នកបើកបរមានឈ្មោះ...
(ខេត្តបាត់ដំបង) : ករណីឡានកិនមនុស្សស្លាប់យ៉ាងរន្ធត់ នៅលើកំណាត់ផ្លូវជាតិលេខ៥។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០.០០នាទី ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ កើតឡើងនៅចំណុចក្រុមទី០៩ ក្នុងភូមិ ជំនីក ស្រុកសង្កែ ខេត្តបាត់ដំបង...
ភ្នំពេញ ៖ បុរសជនជាតិចិន និងនារីជនជាតិខ្មែរ២នាក់ ជិះម៉ូតូដេញតាមក្រុមជនសង្ស័យ ដែលគេសង្ស័យថា បានឆក់កាបូបរបស់ពួកគាត់ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានគេជួយហៅរថយន្តសាមុយដឹកយកទៅសង្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៣និង៥០នាទីទីបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបផ្លូវ២១៧ កែងនិងផ្លូវលេខ១៣៩ ក្នុងសង្កាត់អូរឫស្សីទី១ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់...
ណ្តាល៖ ក្មេងសិស្សសាលាប្រុសស្រី៤នាក់បានរងរបួសស្រាលនិងសម្ភារៈមួយចំនួនត្រូវរងការខូចខាត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបើកបុកគ្នា រុញចូលដល់ហាងលក់គុយទាវមួយកន្លែងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦សីហាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ស្ថិតក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមប្រភពព៌តមានបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកSSANGYONG ISTANA ពណ៍ស ពាក់ផ្លាកលេខ”ភ្នំពេញ” 2AC-4659 បើកបរដោយឈ្មោះ ហាក់ សៀងហេង ភេទប្រុស អាយុ ១៨ឆ្នាំ...
ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តម៉ាកMatizមួយគ្រឿងរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវរលំអស់មួុយផ្ទាំងរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខខារ៉ាអូខេប៊េស្តារ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើកមួយគ្រឿងម៉ាកMatizពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2F-9203ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវរលំអស់មួយផ្ទាំងចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។ រីឯអ្នកបើកបរនិងអ្នករួមដំណើរចេញពីកន្លែងកើតហេតុបាត់អស់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាណ៍ផ្លូវគោករាជធានីភ្នំពេញរហចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ភ្នំពេញ៖រថយន្តមួយគ្រឿង បេីកបរក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងរងការខូចខាតបាក់ទ្រូងផ្លូវអស់មួយកង់។កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ២៨៩ ត្រង់ចំណុចមុខនឹងផ្សារទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណនោះទេ...
ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងរថភ្លើងបណ្តាលឲ្យលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍ម្នាក់ដែលជាភាគីខាងរថយន្តរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែលជា១៧និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។យោងតាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបានប៉ះគ្នាជាមួយនិងរថភ្លើងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួស ហើយសមត្ថកិច្ចបានបន្តថាជនរងគ្រោះដែរនៅក្នុងរថយន្តគឺលោកអធិការរងនគរបាលក្រុងកំពតផ្នែកចរាចរណ៍។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយចំពោះព័ត៌មានលម្អិតយើងមិនទាន់ដឹងនៅឡើយទេថាតើករណីខាងលើនេះបណ្ដាលមកពីអ្វីអោយពិតប្រាកដនោះទេ។ ចំពោះព័ត៌មានលម្អិតយើងនិងបញ្ជាក់បន្ថែមនៅពេលក្រោយ៕
សពមន្ដ្រីយោធាដែលធ្លាក់ចូលទឹក ត្រូវបានរកឃើញទាំងពីរនាក់ហើយ ចម្ងាយពីកន្លែងកើតហេតុ ប្រមាណ១០គីឡូម៉ែត្រ (ស្ទឹងត្រែង)៖ មន្ដ្រីយោធា២នាក់ ដែលធ្លាក់ចូលទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ត្រូវសមត្ថកិច្ចរកឃើញទាំងពីរនាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលអណ្ដែតទៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង...
Jica រកឃើញកំហុស៥យ៉ាងផ្លូវឡើងចុះភ្នំគូលែនប៉ែកខាងស្រុកស្វាយលើ ដែលបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៏បន្តបន្ទាប់ សៀមរាបៈ ក្រុមការងារជំនាញបច្ចេកទេសជប៉ុន Jica បានរកឃើញកំហុស៥យ៉ាងផ្លូវឡើងចុះភ្នំគូលែនប៉ែកខាងស្រុកស្វាយលើ ខេត្តសៀមរាប ដែលបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៏បន្តបន្ទាប់។ការរកឃើញកំហុសនេះ គឺធ្វើឡើងតាមការចុះពិនិត្យវាយតំលៃករណីគ្រោះថ្នាក់នៅចំណុចឡើងចុះភ្នំគូលែន ប៉ែកខាងកើតសំដៅ មកទីរួមស្រុកស្វាយលើ ដែលក្រុមJica និងជំនាញពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុនាថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០ ក្រុមការងារជំនាញបច្ចេកទេសជប៉ុន Jica និងអាជ្ញាធរពាក់ព័ន្ឋចុះពិនិត្យបច្ចេកទេស ការសាងសង់ផ្លូវ...
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១១.៣០នាទីយប់ថ្ងៃទី ២៣ខែកក្តដា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ហើយករណីនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់។ ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី...
សៀមរាប ៖ រថយន្តមួយគ្រឿងមានដឹកអ្នកទេសចរណ៍ជនជាតិចិនប្រុស ស្រី ចំនួន១៣នាក់ បានក្រឡាប់នៅត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលែនថ្មីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ បណ្ដាលឲ្យមាន មនុស្សស្លាប់២នាក់ និងរងរបួសចំនួន១១នាក់ ។ បើតាមនគរបាលនៃអធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា...