December 8, 2025

khem sok

ស្រីទូច​ ថៅកែ​នាំ​ជង្គង់​មាន់​ ស្លាបមាន់​ មកពី​ថៃ​ មិនមែន​ជាថៅកែធម្មតាទេ​ គាត់​មាន​ងារ​ ជា​ ឧកញ៉ា​ ឈ្មោះ​ពិត​របស់​គាត់​ គឺ​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ។ ប្ដី​គាត់​ជា​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ខេត្ត​ជាយដែន​ដែល​កំពុhttps://angkorboreyhotnews.com/wp-admin/options-permalink.phpង​មាន​ជំលោះ​ព្រំដែន​ជាមួយថៃ​ ។ ឈប់បានឈប់ទៅ​ប្អូន​ស្រី​ ឧកញ៉ា​ មុខ​របរ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មិនគាំទ្រ​មិនគួរ​រកទេ​ ។

ឯកឧត្តម ប៉ែន បូណា៖ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ! ................... រយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។ ព័ត៌មានដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត...

ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី«ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ................ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបជាង ៧០០នាក់ បានចូលរួមស្តាប់បាឋកថាស្ដីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដែលធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។...

សម្តេច ហ៊ុន សែន មិនចង់ឃើញកូនចៅអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ធ្លាក់ក្នុងស្ថានភាពក្រីក្រនោះឡើយ ក្រោយអស់ពីឪពុកម្តាយពួកគេ ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សម្តេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន មិនចង់ឃើញកូនអតីតទាហាន កូនអតីតនគរបាល កូនអតីតមន្ត្រីរាជការស៊ីវិល បន្ទាប់ពីអស់ពីឪពុកម្តាយ ធ្លាក់ក្នុងស្ថានភាពក្រីក្រនោះឡើយ។...

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត នៅវិមាន៧មករា រាជធានីភ្នំពេញ ។

សម្តេចធិបតី បានកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដ៏ស្មោះស្ម័គ្រជូនវីរកងទ័ព និងវីរនគរបាលជួរមុខដ៏អង់អាចក្លាហាន។ បន្ថែមលើនេះ សម្តេចធិបតី...

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥ ‎

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥  

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​រួម ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសា​ធារ​ណ​រដ្ឋហ្វីលីពីន នៅវិមានសន្តិភាព។ កម្ពុជា និងហ្វីលីពីន គឺបានបញ្ជាក់អំពីមិត្តិភាពរឹងមាំ...

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន  (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ...

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសជាច្រេីននាក់ បានអញ្ជេីញទស្សនកិច្ច អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។  សូមជម្រាបជូនថា ពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា...

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈចំនួន៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ។ សមិទ្ធផលថ្មីទាំងនេះនឹងរួមចំណែកកាន់តែច្រើនបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ សម្រាប់ការបង្រៀន និងរៀន របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាបម្រើដល់វិស័យអប់រំជាទូទៅ។ គិតមកដល់ពេលនេះក្នុងខេត្តកំពង់ស្ពឺមានអគារសិក្សាសរុបចំនួន១.១៥៨ខ្នង ដែលស្មើនឹង ៥.១៣៩ បន្ទប់។...

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បើកភ្លើងខៀវអោយប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ.! 02/07/2025 កណ្ដាល ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថន្តផ្លូវជាតិលេខ១ ចំណុចឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលប្រែក្លាយជាប្រធានមួយសំរាប់អាជីវករនិងឈ្មួញប្រកបរបរដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុលើកដែក ខេត្តកណ្ដាល ។ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូនទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១...

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងលោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ពព្រំដែនសំ​យ៉ោង កាន់តំណែងដុះស្លែ ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរទាំង​យប់​ទាំង​ថ្ងៃ​ យ៉ាងពេញបន្ទុក.!...

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ.! 02/07/2025 សៀមរាប៖ប្រភពពីអាជីវករនិងក្រុមឈ្មួញទាំងតូច ទាំងធំដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប បានអោយដឹងថា ករណីមន្រ្តីប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកពួក ខេត្តសៀមរាប ហ៊ានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបពុករលួយយ៉ាងត្រជាក់ចិត្ត។ហេតុនេះហើយសូមលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធាគណៈកម្មការសម្រប...

ប្រជាពលរដ្ឋខ្មែរសប្បាយនឹងការលេងល្បែងសុីសងជល់មាន់និងល្បែងជាច្រើនទៀតយ៉ាងគគ្រឹក គគ្រេងក្នុងកាសុីណូ Casino Hotel Hero 777 ចំណែកច្រកទ្វារព្រំដែនប៉ែកខាងលិច ( កម្ពុជា- ថៃ )ប្រជាពលរដ្ឋ ភ័យព្រួយនឹងការផ្ទុះអាវុធបាញ់ប្រយុទ្ធគ្នារវាងកងទ័ពថៃ និង កងទ័ពខ្មែរ.! 02/07/2025 ព្រៃវែង៖ប្រភពប្រជាពលរដ្ឋរស់នៅតំបន់មាត់ច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង...

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡ រ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម...

សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសថៃ គឺជាសំបុកគ្រឿងញៀន ------- សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានចេញប្រតិកម្មជាមួយប្រទេសថៃដោយបាននិយាយថា ម៉ាឡេស៊ី មានបំណងធ្វើរបងខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់ការហូរចូលឧក្រិដ្ឋកម្មគ្រឿងញៀនពីប្រទេសថៃថែមទៀតផង ចំណុចនេះ បញ្ជាក់ថា សំបុកគ្រឿងញៀននៅប្រទេសថៃមិនតូចទេ...

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ...

សម្តេចតេជោ ហ៊ុន សែន៖ ពួកចោរសៀមឈ្លានពានទឹកដីខ្មែរ និងរំខាន Facebook ហើយប៉ាន់ស្មានថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខ   (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងដោយធ្ងន់ៗថា ក្រុមចោរសៀមឈ្លានពានទឹកដី បានចូលមកឈ្លានពានរំខានដល់...

You may have missed