មេឈ្មួញដឹកទំនិញខុសច្បាប់មានឈ្មោះ «ហ៊ុន ភា » មេឈ្មួញរូបនេះបានសហការជាមួយមេគយឃុបឃិតគ្នាដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលខ្មែរយ៉ាងរលូន

មេឈ្មួញដឹកទំនិញខុសច្បាប់មានឈ្មោះ «ហ៊ុន ភា » មេឈ្មួញរូបនេះបានសហការជាមួយមេគយឃុបឃិតគ្នាដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលខ្មែរយ៉ាងរលូន ! ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តធំៗ២គ្រឿង របស់លោក ហ៊ុន ភា ដឹកទំនិញខុសច្បាប់ចេញពីកំពង់សោមដេីម្បីចែកចាយតាមបណ្ដាលខេត្តនានាដូចជាទំនិញចិនអត់បង់ពន្ធ គ្រប់ប្រភេទ រួមមាន៖ គ្រឿងទេស ភេសជ្ជះ គ្រឿងចក្រ គ្រឿងសង្ហារឹម ។ល។ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបានឲ្យដឹងថាក្រុមឈ្មួញតូចធំសម្រុកដឹកជញ្ជូនទំនិញគេចពន្ធហេីយដឹកលេីសទម្ងន់ធ្វេីឲ្យរងផលប៉ះពាល់ខូចផ្លូវហេីយដឹកទំនិញសង្ស័យមិនបង់ពន្ធមិនគ្រប់ចូលមកខ្មែរយ៉ាងពេញបន្ទុករីឯសមត្ថកិច្ចពាក់ពន្ធច្រេីនស្ថាប័ននៅច្រកព្រះសីហនុជាអ្នកមានសិទ្ធអំណាចបិទភ្នែកដេីម្បីផលប្រយោជន៍ទេីបឈ្មួញហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត ។

ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល, តុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត ពាក់ព័ន្ធបទល្មើស

ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ ៥ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល, តុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត ពាក់ព័ន្ធបទល្មើស ២៖ ១. បទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (១៥ឆ្នាំ ទៅ ៣០ឆ្នាំ)។ ២. បទ ឃាតកម្ម មានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ (១៥ឆ្នាំ ទៅ ៣០ឆ្នាំ)។  

ពិតជារន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លាប់ដោយសារការចាប់ជំរិត នៅខេត្តកណ្តាល

រន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លា.ប់ការចាប់ជំរិត នៅខេត្តកណ្តាល! ពិតជាមានការភ្ញាក់ផ្អើល និងខ្លោចផ្សាជាទីបំផុត ចំពោះករណីឃាតកម្មដ៏សាហាវឃោឃៅមួយ ដែលបានកើតឡើងលើកុមារីអាយុទើបតែ ៥ឆ្នាំម្នាក់ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃជនដៃដល់ម្នាក់ដែលព្យាយាមជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះចំនួន ១ម៉ឺនដុល្លារ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានចាប់ក្មេងស្រីរងគ្រោះ ហើយបានផ្ញើសារគំរាមកំហែងទៅកាន់ឪពុកម្តាយជនរងគ្រោះ ដោយបង្ខំឱ្យផ្ញើប្រាក់ចំនួន ១ម៉ឺនដុល្លារតាមរយៈ វីង…

លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេច​ពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ

លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេច​ពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ ? ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័តច្រកទ្វារព្រំដែនបុសមន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ ដាក់ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ក្នុងខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូច​ធំ​ មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេញពី​ស្រុក​យួយួន…

លោក​ លី​ សា​ម៉េត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំរឿង​ឆបោក​ និង​បទល្មើស​ជាច្រើន​ បាន​ស្លាប់​នៅវេលា​ម៉ោង​ ៦ជាងព្រឹកថ្ងៃទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ ក្នុង​ពន្ធនាគារ​ដោយ​ជំងឺ​គាំងបេះដូង

លោក​ លី​ សា​ម៉េត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំរឿង​ឆបោក​ និង​បទល្មើស​ជាច្រើន​ បាន​ស្លាប់​នៅវេលា​ម៉ោង​ ៦ជាងព្រឹកថ្ងៃទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ ក្នុង​ពន្ធនាគារ​ដោយ​ជំងឺ​គាំងបេះដូង​ ។   សពរបស់​លោក​ លី​ សាម៉េត​ ត្រូវ​បាន​មន្ត្រី​ ពន្ធនាគារ​យកទៅធ្វេី​កោសល្យវិច័យ​ និងបាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដេីម្បី​ធ្វេី​បុណ្យ​តាម​ប្រពៃណី​ ។

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានលុយប៉ុន្មានលានដុល្លារនិងទ្រព្យសម្បត្តិមហាសាលទ្រព្យសម្បត្តិនេះបានមកពីប្រភពណា?អង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតឱ្យស៊ីជម្រៅ

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានលុយប៉ុន្មានលានដុល្លារនិងទ្រព្យសម្បត្តិមហាសាលទ្រព្យសម្បត្តិនេះបានមកពីប្រភពណា?អង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតឱ្យស៊ីជម្រៅ ភ្នំពេញ៖ ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហរ តាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅ រក ប្រាក់ចំណូលជូនជាតិ។ បើតាមប្រភពពីឈ្មួញគ្រាក់ៗបានបង្ហើបថា ក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសជាងនេះគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗ នៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។ ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា…

លោក ខាន់ ណារ៉ាអេលីត មេ​គយ​ចល័ត​តំបន់ ៦ ទេីបឡើងកាន់តំណែងថ្មីពង្រាយ​មន្ត្រី​គយ​ជំនិតៗ និង​ជន​សុីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គាប​យក​លុយ​ពី​អាជីវករ ដឹកទំនិញគេចពន្ធ​បង់ពន្ធ​មិន​គ្រប់ ចេញពី​ប្រទេស​វៀតណាម ចូល​មក​ខ្មែរ យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ​

ត្បូងឃ្មុំ ៖ ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​តូច ធំ ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ​ បានឲ្យដឹងថា លោក ខាន់ ណារ៉ាអេលីត មេគយចល័តតំបន់៦កាន់តំណែងថ្មីជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធ អតីតមេ​គយ​ចល័ត​តំបន់៦ ត្រូវបានផ្លាស់ប្តូរ ឲ្យលោក អេ លីត មេគយចល័តតំបន់៦ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ពង្រាយ​មន្ត្រី គយ​និង​ជន​សុីវិល​ចាំ​ប្រដេញ​កាក់ស្ទាក់ចាប់ ឡាន​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បីស្រង់ដើម មិន​ខ្វល់​ពី​ការរិគន់​អ្វី​ទាំងអស់ ។​ ​អាជីវករ​ក៍​ដូចជា​ឈ្មួញ​តូច ធំ បាន​បន្ត​ឲ្យដឹង​ទៀតថា…

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ទំនិញខូចគុណភាពនាំចូលពីវៀតណាមចូលមកប្រទេស ខ្មែរយ៉ាងពេញបន្ទុក

ប្រភពខ្សឹបខ្សៀវពីអ្នករកស៊ីដឹកទំនិញផ្សេងៗបានឲ្យដឹងថា មន្ត្រីមានសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសនាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងសំបើមជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។ សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។ ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។…