សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «ការអនុវត្តកាតព្វកិច្ចយោធា ចំណេញធំបំផុត គឺការបណ្ដុះនៅគំនិតស្នេហាជាតិដល់យុវជនខ្មែរ

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖  «ការអនុវត្តកាតព្វកិច្ចយោធា ចំណេញធំបំផុត គឺការបណ្ដុះនៅគំនិតស្នេហាជាតិដល់យុវជនខ្មែរ។ ក្រោយពេលហ្វឹកហាត់ ២៤ខែ យុវជននឹងមានស្មារតី គំនិតស្នេហាជាតិ។ សូមកុំមើលឃើញថា ជាប់កាតព្វកិច្ចយោធាថាជាបន្ទុក ប៉ុន្ដែត្រូវចាត់ទុកថាគឺជាមោទនភាពជាតិ និងជាឱកាសក្នុងនាមយើងជាកូនប្រុសម្នាក់»។

ពិតជារន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លាប់ដោយសារការចាប់ជំរិត នៅខេត្តកណ្តាល

រន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លា.ប់ការចាប់ជំរិត នៅខេត្តកណ្តាល! ពិតជាមានការភ្ញាក់ផ្អើល និងខ្លោចផ្សាជាទីបំផុត ចំពោះករណីឃាតកម្មដ៏សាហាវឃោឃៅមួយ ដែលបានកើតឡើងលើកុមារីអាយុទើបតែ ៥ឆ្នាំម្នាក់ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃជនដៃដល់ម្នាក់ដែលព្យាយាមជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះចំនួន ១ម៉ឺនដុល្លារ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានចាប់ក្មេងស្រីរងគ្រោះ ហើយបានផ្ញើសារគំរាមកំហែងទៅកាន់ឪពុកម្តាយជនរងគ្រោះ ដោយបង្ខំឱ្យផ្ញើប្រាក់ចំនួន ១ម៉ឺនដុល្លារតាមរយៈ វីង…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅនាយកដ្ឋានអង្គរក្ស។ វេនប្រចាំការ ក្រុមទី៦នេះ មានការអញ្ជើញចូលរួមដោយ ប្រធាននាយកដ្ឋានកណ្ដាល…

លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេច​ពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ

លោក ឈ្នាង សុន ហុង មេគយ ច្រកទ្វារព្រំដែនបុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់យកលុយពីក្រុមឈ្មួញដឹកទំនិញ គេច​ពន្ធ បង់ពន្ធមិនគ្រប់ ចេញពីវៀតណាម ចូលមកកម្ពុជា ទាំងយប់ទាំងថ្ងៃ ? ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា មេគយចល័តច្រកទ្វារព្រំដែនបុសមន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ ដាក់ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ ក្នុងខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូច​ធំ​ មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ចេញពី​ស្រុក​យួយួន…

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយនឹងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៦

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយនឹងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៦។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា ២០២៦

លោក​ លី​ សា​ម៉េត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំរឿង​ឆបោក​ និង​បទល្មើស​ជាច្រើន​ បាន​ស្លាប់​នៅវេលា​ម៉ោង​ ៦ជាងព្រឹកថ្ងៃទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ ក្នុង​ពន្ធនាគារ​ដោយ​ជំងឺ​គាំងបេះដូង

លោក​ លី​ សា​ម៉េត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំរឿង​ឆបោក​ និង​បទល្មើស​ជាច្រើន​ បាន​ស្លាប់​នៅវេលា​ម៉ោង​ ៦ជាងព្រឹកថ្ងៃទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ ក្នុង​ពន្ធនាគារ​ដោយ​ជំងឺ​គាំងបេះដូង​ ។   សពរបស់​លោក​ លី​ សាម៉េត​ ត្រូវ​បាន​មន្ត្រី​ ពន្ធនាគារ​យកទៅធ្វេី​កោសល្យវិច័យ​ និងបាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដេីម្បី​ធ្វេី​បុណ្យ​តាម​ប្រពៃណី​ ។

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានលុយប៉ុន្មានលានដុល្លារនិងទ្រព្យសម្បត្តិមហាសាលទ្រព្យសម្បត្តិនេះបានមកពីប្រភពណា?អង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតឱ្យស៊ីជម្រៅ

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានលុយប៉ុន្មានលានដុល្លារនិងទ្រព្យសម្បត្តិមហាសាលទ្រព្យសម្បត្តិនេះបានមកពីប្រភពណា?អង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតឱ្យស៊ីជម្រៅ ភ្នំពេញ៖ ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហរ តាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅ រក ប្រាក់ចំណូលជូនជាតិ។ បើតាមប្រភពពីឈ្មួញគ្រាក់ៗបានបង្ហើបថា ក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសជាងនេះគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗ នៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។ ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា…

លោក ខាន់ ណារ៉ាអេលីត មេ​គយ​ចល័ត​តំបន់ ៦ ទេីបឡើងកាន់តំណែងថ្មីពង្រាយ​មន្ត្រី​គយ​ជំនិតៗ និង​ជន​សុីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គាប​យក​លុយ​ពី​អាជីវករ ដឹកទំនិញគេចពន្ធ​បង់ពន្ធ​មិន​គ្រប់ ចេញពី​ប្រទេស​វៀតណាម ចូល​មក​ខ្មែរ យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ​

ត្បូងឃ្មុំ ៖ ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​តូច ធំ ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ​ បានឲ្យដឹងថា លោក ខាន់ ណារ៉ាអេលីត មេគយចល័តតំបន់៦កាន់តំណែងថ្មីជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធ អតីតមេ​គយ​ចល័ត​តំបន់៦ ត្រូវបានផ្លាស់ប្តូរ ឲ្យលោក អេ លីត មេគយចល័តតំបន់៦ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ពង្រាយ​មន្ត្រី គយ​និង​ជន​សុីវិល​ចាំ​ប្រដេញ​កាក់ស្ទាក់ចាប់ ឡាន​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បីស្រង់ដើម មិន​ខ្វល់​ពី​ការរិគន់​អ្វី​ទាំងអស់ ។​ ​អាជីវករ​ក៍​ដូចជា​ឈ្មួញ​តូច ធំ បាន​បន្ត​ឲ្យដឹង​ទៀតថា…

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជាមួយទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ទំនិញខូចគុណភាពនាំចូលពីវៀតណាមចូលមកប្រទេស ខ្មែរយ៉ាងពេញបន្ទុក

ប្រភពខ្សឹបខ្សៀវពីអ្នករកស៊ីដឹកទំនិញផ្សេងៗបានឲ្យដឹងថា មន្ត្រីមានសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសនាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងសំបើមជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។ សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។ ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក ទំនិញចេញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។…

កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងប្តេជ្ញាចិត្តជំរុញបន្ថែមទៀត

កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងប្តេជ្ញាចិត្តជំរុញបន្ថែមទៀត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។  ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។  ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផង