ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើឱ្យក្រុមការងារចុះមូលដ្ឋានត្រូវប្តូររបៀបធ្វើការពីការចុះមូលដ្ឋានតាមកម្មវិធី ទៅជាការបើកវេទិកាសាធារណៈនៅមូលដ្ឋានស្ថានភាពជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក្តីកង្វល់ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រង់ចំណុចសុំឱ្យក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ត្រូវកំណត់បញ្ហាអាទិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានច្បាស់លាស់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើឱ្យក្រុមការងារចុះមូលដ្ឋានត្រូវប្តូររបៀបធ្វើការពីការចុះមូលដ្ឋានតាមកម្មវិធី ទៅជាការបើកវេទិកាសាធារណៈនៅមូលដ្ឋានស្ថានភាពជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក្តីកង្វល់ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រង់ចំណុចសុំឱ្យក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ត្រូវកំណត់បញ្ហាអាទិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានច្បាស់លាស់។ ការស្នើបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានមិនគួរត្រឹមតែចុះទៅសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយជាមួយប្រជាពលរដ្ឋនោះទេ ប៉ុន្តែត្រូវចុះដល់មូលដ្ឋានដោយមានគោលដៅច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហាប្រឈម…

ប្ដីកំណាចដែលជាឃាតកវាយសម្លាប់ប្រពន្ធត្រូវបាននគរបាលខេត្ដតាកែវឃាត់ខ្លួនក្រោយកើតហេតុបានរយៈពេល៧ម៉ោង

ប្ដីកំណាចដែលជាឃាតកវាយសម្លាប់ប្រពន្ធត្រូវបាននគរបាលខេត្ដតាកែវឃាត់ខ្លួនក្រោយកើតហេតុបានរយៈពេល៧ម៉ោង ខេត្តតាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញនូវស្នាដៃបង្ក្រាបបទល្មើសយ៉ាងក្តៅគគុក និងឆាប់រហ័សបំផុត ដោយចំណាយពេលមិនដល់ ៧ម៉ោងផង ឈានដល់ការវែកមុខ និងឃាត់ខ្លួនឃាតករដៃឆៅ ដែលត្រូវជាប្តី វាយសម្លាប់ប្រពន្ធរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ ដោយខ្នងពូថៅ។ ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងផ្ទះទាមបេតុងប្រក់ស័ង្កសីមួយកន្លែង ក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ អ៊ែល ម៉ារីយ៉ាស់ (ហៅនីតា)…

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ : លំនៅឋានគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

លំនៅឋានគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ ម្ហូបលើតុ កូនទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ដើម្បីសម្រេចគោលដៅនេះ ពីនេះទៅមុខ យើងត្រូវផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយវិនិយោគឱ្យចំតម្រូវការ ដែលក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល និងជំរុញការអនុវត្តនយោបាយជាយុទ្ធសាស្រ្តដែលក្នុងក្របខណ្ឌគ្រួសារ ពលរដ្ឋត្រូវមាន ដី ផ្ទះ…

នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង បើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលខ្មែរ ដោយគ្មានការត្រួតពិនិត្យ ទាំងយប់ទាំងថ្ងៃ.

នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង បើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលខ្មែរ ដោយគ្មានការត្រួតពិនិត្យ ទាំងយប់ទាំងថ្ងៃ.! ខេត្តព្រៃវែង ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតព្រំដែន និងអង្គភាពសារព័ត៌មានក្នុងស្រុក ដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះសកម្មភាពនាំចូលទំនិញ និងសម្ភារៈផ្សេងៗពីប្រទេសវៀតណាម តាមរយៈច្រករបៀងស្លាបស្តាំ ច្រកស្វាយអាង៉ោ ស្ថិតក្នុងភូមិសាស្ត្រភូមិរូង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ ខណៈកម្មករយូរបរលើកដាក់ទំនិញសុទ្ធសឹងតែជាជនជាតិវៀតណាម ។ បើតាមប្រភពពីកន្លែងលើកដាក់ទំនិញបានឱ្យដឹងថា រាល់ពេលមានការដឹកជញ្ជូនទំនិញឆ្លងដែនទាំងនោះ គឺធ្វើឡើងយ៉ាងរលូនខុសប្រក្រតី ដោយគ្មានវត្តមានមន្ត្រីជំនាញណាចុះត្រួតពិនិត្យប្រភព និងប្រភេទមុខទំនិញនោះទេ ដែលធ្វើឱ្យមហាជនឆ្ងល់ជាសំណួរថា តើនេះជាការបែងចែកផលចំណេញចូលហោប៉ៅបុគ្គល ឬជាការគប់គិតគ្នាបើកដៃឱ្យឈ្មួញគេចពន្ធរដ្ឋ ? ភ្នាក់ងារសារព័ត៌មានយេីងបានព្យាយាមទាក់ទងសុំការពន្យល់ពីលោក…

មេគយច្រកទ្វារព្រំដែនភ្នំដិននិង មេប៉ុស្តិ៍នគរបាល បេីកដៃឲ្យពួក តូច ធំនាំទំនិញគេចពន្ធ ទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ យ៉ាងរលូន

មេគយច្រកទ្វារព្រំដែនភ្នំដិននិង មេប៉ុស្តិ៍នគរបាល បេីកដៃឲ្យពួក តូច ធំនាំទំនិញគេចពន្ធ ទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ យ៉ាងរលូន ទំនិញនៅតាមឃ្លាំងស្តុកទំនិញ នានានៅច្រកភ្នំដិន និងឃាត់រថយន្តដឹកទំនិញធំៗចំនួន៥គ្រឿង ដោយរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ក្នុងនោះរថយន្តដឹកទនិញ២គ្រឿងជារបស់មន្ត្រីនគរបាលដ៏មានឥទ្ធិពលមានអណាចម្នាក់។ក្នុងមួយថ្ងៃៗ ទំនិញគេចពន្ធជាច្រើនបានចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ក្នុងឃ្លាំងស្តុកទំនិញធំៗយ៉ាង តិចចំនួន៥កន្លែង ដែលម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។ ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បីឈ្មោះរន្ទឺ ថាមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែកកាងពីក្រោយខ្នងផងដែរ។ ដោយឡែកនៅច្រកភ្នំដិន ច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ក៏ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹករាល់យប់ផងដែរ។ បើតាមប្រភពឲ្យដឹងថា ក្នុងមួយយប់ៗ មានទំនិញគេចពន្ធ៤-៥រថយន្តធំៗ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង (បាត់ដំបង)៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​នៅ​ក្នុងខេត្តបាត់ដំបង។

លោក ពេជ្រ ដា អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូននិងអចលនៈទ្រព្យ និង លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹមម៉ា លី កូន ចៅ សាច់ញាតិ បាននាំទេយ្យទាន និងបច្ច័យ មួយចំនួនប្រគេនដល់ព្រះសង្ឃនៅ វត្តពុកប្ញស្សី ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

  សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ7 (Ben 7) ថ្ងៃសៅរិ៍ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ7 នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ (ខេត្តកណ្ដាល ) : ពិធីកាន់បិណ្ឌនេះស្ថិតក្នុងវត្តពុកប្ញស្សី ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលផ្ដួចផ្ដេីមនេះពី លោក ពេជ្រ ដា អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូននិងអចលនៈទ្រព្យ…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្តីពីការចុះប្រត្តិបតការចុះត្រួតពិនិត្យល្បឿន យានយន្តផ្លាកលេខក្លែងក្លាយ ឫមិនប្រក្រតី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្តីពីការចុះប្រត្តិបតការចុះត្រួតពិនិត្យល្បឿន យានយន្តផ្លាកលេខក្លែងក្លាយ ឫមិនប្រក្រតី រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ប្រតិបត្តិការចុះត្រួតពិនិត្យល្បឿន និងយានយន្តពាក់ផ្លាកលេខក្លែងក្លាយ ឬមិនប្រក្រតី» នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដោយមានការចូលរួមពី លោក…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី៦ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព តាមព្រំដែនកម្ពុជា-ថៃ នៅនាយកដ្ឋានអង្គរក្ស។ វេនប្រចាំការ ក្រុមទី៦នេះ មានការអញ្ជើញចូលរួមដោយ ប្រធាននាយកដ្ឋានកណ្ដាល ,…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ ឯកឧត្តម YB. DATO’ SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី

នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ ឯកឧត្តម YB. DATO’ SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។