ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្តីពីការចុះប្រត្តិបតការចុះត្រួតពិនិត្យល្បឿន យានយន្តផ្លាកលេខក្លែងក្លាយ ឫមិនប្រក្រតី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្តីពីការចុះប្រត្តិបតការចុះត្រួតពិនិត្យល្បឿន យានយន្តផ្លាកលេខក្លែងក្លាយ ឫមិនប្រក្រតី

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ប្រតិបត្តិការចុះត្រួតពិនិត្យល្បឿន និងយានយន្តពាក់ផ្លាកលេខក្លែងក្លាយ ឬមិនប្រក្រតី» នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាអនុប្រធាននាយកដ្ឋាន។លោកនាយការិយាល័យ នាយផ្នែក និងមន្ត្រីជំនាញចំណុះនាយកដ្ឋានសរុបជាច្រើនរូប។

ដើម្បីបង្កើនប្រសិទ្ធភាព និងភាពម៉ឺងម៉ាត់ក្នុងយុទ្ធនាការចុះអនុវត្តច្បាប់ផ្ទាល់នៅលើដងផ្លូវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តីបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់មធ្យោបាយធ្វើដំណើររួមមាន រថយន្តចំនួន ០៥ គ្រឿង និងម៉ូតូចំនួន ០5 គ្រឿងដល់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់បម្រើក្នុងប្រតិបត្តិការនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *