
កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌបាសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានចាប់ជនសង្ស័យបានមួយនាក់ពីបទលួច

(ខេត្តកណ្ដាល)នៅព្រឹកថ្ងៃ សៅរ៍ ១១រោច ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្កដា គ.ស២០១៩ វេលា
ម៉ោង ១០.០០ នាទី នៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

-កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌសហការណ៍ ជាមួយកំលាំកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនឈ្មោះ ពៅ ចិន្តារ៉ា(ហៅគោ) ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
*ពីបទ៖ លួច (មានស្ថានទម្ងន់)
-កម្លាំងសម្ថតកិច្ចបានបញ្ជាក់ប្រាប់អ្នកសារព័ត៍មានយើងថា នៅកន្លែងកើតហេតុនៅភូមិ ទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៣ ។

-ដីកាលេខ.៤៦០ ចុះថ្ងៃទី ០១ ខែ
សីហា ឆ្នាំ២០១៣ របស់លោក អិន វ៉ានវិបុល ប្រធានក្រុមជំនុំសមូហភាព នៃសាលា
ដំបូងខេត្តកណ្ដាល ។

បច្ចុប្បន្នកម្លាំងសម្ងតកិច្ចបានបញ្ជូនជនសង្ស័យទៅ
សាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីបន្ត ។


More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់