កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងប្តេជ្ញាចិត្តជំរុញបន្ថែមទៀត

កម្ពុជា-សិង្ហបុរី ពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងប្តេជ្ញាចិត្តជំរុញបន្ថែមទៀត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។  ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។  ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផង

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន នៅរសៀលថ្ងៃទី ២២ មេសានេះ បានមកដល់កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន នៅរសៀលថ្ងៃទី ២២ មេសានេះ បានមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចសន្ទនា«យុទ្ធសាស្ត្រ ២+២ »ជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា។ជាកិច្ចសន្ទនាលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ កិច្ចសន្ទនា «យុទ្ធសាស្ត្រ ២+២ »នេះ…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមជាអធិបតីពិធីប្រគល់-ទទួលម៉ូតូអគ្គិសនី ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមជាអធិបតីពិធីប្រគល់-ទទួលម៉ូតូអគ្គិសនី ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៅទីធ្លាទីស្តីការក្រសួងមហាផ្ទៃ។ រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ នាយឧត្តមសេនីយ៍ ទៀ សីហា សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង៕

នារីដែលបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់បណ្តាលឲ្យរបួសអ្នកដទៃក្នុងស្ថានភាពស្រវឹងដែលមានជាតិអាកុល ៥២មីល្លីក្រាមក្នុងមួយលីត្រខ្យល់ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៤

នារីដែលបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់បណ្តាលឲ្យរបួសអ្នកដទៃក្នុងស្ថានភាពស្រវឹងដែលមានជាតិអាកុល ៥២មីល្លីក្រាមក្នុងមួយលីត្រខ្យល់។ សម្រាប់នារីរូបនេះ ដែលមានអាយុ២៣ឆ្នាំ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។ ដោយឡែកឈ្មោះ សាមីន វុត្ថារិទ្ធិ ដែលជាកូនប្រុសអភិបាលស្រុកកងមាស ត្រូវបានតំណាងអយ្យការដោះលែងឲ្យទៅវិញ ពីព្រោះមិនមែនជាអ្នកបើកបរ ពោលជាអ្នករួមដំណើរ។

កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារ

កូនអភិបាលស្រុកម្នាក់និងជាមន្ត្រីរាជការផងនោះបានបេីកឡានស្រវឹបុកក្មេងបោះពាក្យថាងាប់សង2មុឺនដុល្លារប្រជាពលរដ្ឋខឹងសម្បាប្រេីហិង្សាម្នាក់មួយដៃទៅបែកក្បាល គ្រោះថ្នាក់​ចរាចរណ៍​ បង្កជា​ហិង្សា​ ខណ:ប្រជាពលរដ្ឋ​ខឹងសម្បារ​និងម្ចាស់រថយន្ត​ បន្តាប់​ពី​បេីក​រថយន្ត​មួយគ្រឿង​ម៉ាក​FORTHING ពាក់​ផ្លាក​លេខ​ កម្ពុជា​ P.YEAN.7 បានបេីក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA TODAY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1J-4604​បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ​ ភ្លាមៗនោះប្រជាពលរដ្ឋបានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ​ ។ ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៨:៥០នាទី​យប់​ត្រូវ​និង​ថ្ងៃ​ទី​១៨​ ខែ​មិនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧១១​ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫ​ស្សីកែវ​ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។  ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។  

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាមានសំណាងដែលជាង ២០ឆ្នាំចុងក្រោយ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង ៣៨ឆ្នាំ ខ្ញុំមានមេផ្ទះដ៏ល្អ ២រូប ទី១ ឯកឧត្តម គាត ឈន់ និង ទី២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ មេផ្ទះទាំងពីររូប មិនមែនជាស្រីកញ្ជើធ្លុះទេ តែជាមេផ្ទះដែលចេះសន្សំ ពិសេសដំណាក់កាល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាដំណាក់កាលថវិកាដែលទុកចិត្តបាន និងថវិកាផ្សារភ្ជាប់ជាមួយគោលនយោបាយ។ សម្ដេចតេជោ ហ៊ុន…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបសម្តែងការគួរសម​ និងជម្រាបលា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបសម្តែងការគួរសម​ និងជម្រាបលា (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់អាណត្តិការងារ៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦