Fri. Mar 29th, 2024

លោកស​ ខេង ​ឧបនា​យករដ្ឋមន្ត្រីរ​ដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃគួរមាន​ចាត់វិធា​នការទ​ប់ស្កាត់អំ​​ពើពុករលួ​យរបស់​លោក​ ខឹម​ ចិត្រាជា​បន្ទា​ន់

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ខឹម ចិ​ត្រា បាន​បង្ហើប​ឲ្យ​ដឹងថា​លោក  ខឹម ចិ​ត្រា ប្រហែល​ចំណាយ​ដើមទុន​ យ៉ាងច្រើន​ក្នុង ការ​ទទួលបាន​តំណែង​ជា​នាយប៉ុស្ដិ៍​នគរ បាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ទើប​ពេល​ទទួល បាន​តំណែង​ នេះ​ភ្លាម​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុ ករលួយ​ភ្លាមៗ​តែម្តង​។ ទោះជា​យ៉ាងណា​ថ្នាក់ដឹកនាំ ​អគ្គនាយកដ្ឋាន​អ ន្តោ ប្រវេសន៍ បាន​កោះហៅ​លោក ខឹម ចិ​ត្រា ឲ្យ​មក​បំភ្លឺ​រួចទៅហើយ​កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​ជាក់ស្ដែង​លោក ខឹម ចិ​ត្រា នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ខឹម ចិ​ត្រា ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ ទាំងមូល។​

រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​គឃ្លើន​របស់លោក ខឹម ចិ​ត្រា នៅឡើយ​ទេ​។

បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​លោក ខឹម ចិ​ត្រា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កោះហៅ​លោក ខឹម ចិ​ត្រា មក​បំភ្លឺ​កាលពីពេល​ថ្មីៗ​នេះ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ព្រោះ​លោក ខឹម ចិ​ត្រា នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដដែល​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា និង​បក្ខពួក​ត្រូវបាន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ដែល​ឆ្លងដែន​ចេញចូល​តាម​ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បង្ហាញ​ភស្ដុតាង​ច្បាស់ក្រឡែត​រួចទៅហើយ​។ ដូច្នេះ​ទោះបី​លោក ខឹម ចិ​ត្រា ខំ​ដោះសា​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាងណា​ក៏​មិនអាច​ទៅរួច​ដែរ ហើយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល​ជាង​មួយខែ​កន្លងទៅនេះ​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​ដូចដែល​បណ្ដាញ ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅតែ​ទុក​ឲ្យ​លោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​ទោះបី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​ យ៉ាងណាក៏ដោយ​។ ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បង្ហើប​ឲ្យ​ដឹងថា ខ្នងបង្អែក​រឹងមាំ​របស់លោក ខឹម ចិ​ត្រា គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

You may have missed