ខេត្តសៀមរាប ៖ ទីតាំងរណ្តៅជីកយកអាចម៏ដីលក់ដ៏សែនជ្រៅ ដែលអ្នកភូមិហៅតៗគ្នាថាជាជ្រោះមរណៈទៅហើយនោះ បានកំពុងគំរាមកំហែងដល់ជីវិតមនុស្សនិងសត្វ មិនថារដូវប្រាំងឬវស្សានោះទេ។ ឯមន្ទីរពាក់ពន្ធ័ បានត្រឹមឆ្លើយថា ចាំឲ្យមន្ត្រីចុះទៅមើល។ ទីតាំងរណ្តៅជីកយកអាចម៏ដីលក់ឬជ្រោះមរណៈ ដែលមានជម្រៅជិត២០ម៉ែត្រនេះ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខាងលិចវត្តចេតីយ៏។
ក្រុមពលរដ្ឋដែលមានលំនៅដ្ឋាន ក្បែរជ្រោះមរណៈខាងលើនេះបាននិយាយថា ពួកគាត់កំពុងមានការព្រួយបារម្មណ៏ខ្លាំងណាស់ ចំពោះមនុស្សនិងសត្វ ពិសេសក្មេងៗតែម្តង។ ប្រសិនបើពួកគេទៅទីនោះហើយមានការធ្វេសប្រហែស ឬមិនបានចាប់អារម្មណ៏ រណ្តៅដីនេះអាចនឹងឆក់យកជីវិតពួកគេត្រឹមតែមួយប៉ប្រិចភ្នែក។ នេះក៏ដោយសាតែកត្តាច្រើនយ៉ាងដូចជា មិនមានការហ៊ុពទ្ធ័រណ្តៅដីដែលបានជីករួច និងរណ្តៅដីទាំងនោះមានជម្រៅជ្រៅខ្លាំង ដែលធ្លាក់ចូលទៅហើយមិនអាចឡើងរួចមកវិញបាន។ល។
ថៅកែរណ្ដៅដីនេះគឺជាអ្នកមានអំណាចធំណាស់ ហើយក៏ជាអ្នករកស៊ីផ្នែកកាយយកអាចម៍ដីលក់ជាយូឆ្នាំណាស់មកហើយ ប្រចាំខេត្តសៀមរាប។ ចំពោះករណីពួកគាត់ជាពលរដ្ឋ ក៏មិនបានដឹងថា មានការអនុញាតិច្បាប់ឬយ៉ាងណានោះទេ ហើយប្រសិនបើមាន ក៏មិនដឹងថា ខាងណាជាអ្នកផ្តល់ច្បាប់ឲ្យនោះដែរ ពីព្រោះរណ្តៅទាំងនេះវាស្ទើតែហួសច្បាប់កំណត់ទៅហើយ។
ប្រភពបន្តថា ការដែលឈ្មួញហ៊ានធ្វើទាំងបែបនេះ ទំនងជាមានមន្ត្រីជំនាញមួយចំនួននៅក្នុងខេត្តសៀមរាប ជាអ្នកនៅក្រោយខ្នង ដើម្បីផលប្រយោជន៍ ជាថ្នូរទៅនឹងការបើកដៃ ឲ្យឈ្មួញធ្វើ ដោយមិនខ្វល់អំពីជីវិត្តមនុស្សនិងសត្វ អ្វីទាំងអស់។ ក្រុមពលរដ្ឋ ក៏បានស្នើសុំទៅអាជ្ញាធរនិងមន្ទីរពាក់ពន្ធ័ មេត្តាពិនិត្យនិងហាមឃាត់ ដល់ក្រុមឈ្មួញជិកត្រឹមតែច្បាប់កំណត់ ប្រសិនបើមានច្បាប់។ ប៉ុន្តែបើគ្មានច្បាប់ គួរមានវិធានការទប់ស្កាត់ផងចុះ ត្បិតតំបន់ខាងលើនេះសុទ្ធសឹងជាតំបន់ព្រៃលិចទឹក សម្រាប់ត្រីពងកូនទាំងអស់។ មិនតែប៉ុណ្ណោះ ការ ដឹកជញ្ជូនអាចម៍ដី នោះមានឡានធំៗជាច្រើនគ្រឿង បានធ្វើចរាចណ៍ បំផ្លាញផ្លូវសាធារណះ ជាច្រើនពាន់ម៉ែត្រ និងហុយពីមួយថ្ងៃទៅមួយថ្ងៃ ពិបានក្នុងការរស់នៅយ៉ាងខ្លាំង។ ក្រុមពលរដ្ឋបញ្ជាក់ថា តាមដឹងរណ្តៅដីដែលហៅថា ជ្រោះមរណៈនេះ មានថៅកែចំនួនបីទី១ជារបស់លោកស្រីអេង សុខហ្កិច ទី២ជារបស់ឈ្មោះឆង ឯទី៣មិនបានស្គាល់ឈ្មោះនោះឡើយ។

More Stories
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនដែលពាក់ព័ន្ធ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព