ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើបណ្តាញ Facebook របស់ សម្តេចដោយបញ្ជាក់ថា សម្តេចសូមប្រគល់ការងារបន្ដឲ្យ អង្គភាពប្រឆាំងអំពើ ពុករលួយ និងក្រសួងមហាផ្ទៃ ជុំវិញករណីអភិបាលរងខេត្តព្រះសីហនុទាំង២រូប ក្រោយពីសម្ដេចបានដកហូតតំណែងកាលពីព្រឹកមិញ។
សម្ដេច ហ៊ុន សែន បានសរសេរថា «សូមបញ្ជាក់ជូនថា ខ្ញុំបានប្រើអំណាចខ្ញុំ ដើម្បីដកចេញពីតំណែងហើយ ឯការងារបន្ដគឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ»។
សម្ដេច ហ៊ុន សែន បានបន្តទៀតថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺកា វះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែ ជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន ។
More Stories
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនដែលពាក់ព័ន្ធ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព