ខេត្តបាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមវត្តមានឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី ជាប្រតិភូអមដំណើរ លោក ប្រធានសាលាដំបងខេត្តបាត់ដំបង, លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក-លោកស្រី ស្នងការ-ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោក មេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្តបាត់ដំបង, លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក អនុប្រធានពន្ធនាគារខេត្តបាត់ដំបង លោក-លោកស្រី អភិបាលក្រុង-ស្រុក ពាក់ពន្ធ័ក្នុងខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានផែន នាយ-នាយរង ការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក អធិការ-អធិការរងនគរបាលក្រុង-ស្រុក និងមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន២៤០នាក់។

ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអានរបាយការណ៍ស្វាគមន៍ក្នុងអង្គពិធី និងលោកវរសេនីយ៍ឯក សេង ភឿន នាយរងការិយាល័យបុគ្គលិករាជធានី ខេត្ត នៃនាយកដ្ឋានបុគ្គលិក អគ្គស្នងការដ្ឋាននគរបាលជាតិ បានអានប្រកាសរបស់ ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង តម្លើងឋានន្តរ ស័ក្តិជូនមន្ត្រីនគរបាលជាតិ មានដូចខាងក្រោម ៖ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន ៥១នាក់ ស្រី០៣នាក់ (ក្នុងនោះបំពាក់ឋានន្តរស័ក្តិ ១១នាក់) , ថ្នាក់ស្នងការរង ចំនួន១២នាក់ , ថ្នាក់នាយការិយាល័យចំនួន០៧នាក់, ថ្នាក់នាយរងការិយាល័យចំនួន០៧នាក់ , ថ្នាក់អធិការចំនួន០៣នាក់ , ថ្នាក់អធិការរងចំនួន០៦នាក់ , ថ្នាក់មេបញ្ជាការរងវរៈចំនួន០២នាក់ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ទោ ចំនួន ១៣ នាក់ ក្នុងនោះស្រី០១នាក់៖ ថ្នាក់វរសេនីយ៍ត្រីចំនួន១៣នាក់ , ថ្នាក់អនុសេនីយ៍ឯកចំនួន០២នាក់ និងថ្នាក់អនុសេនីយ៍ទោចំនួន០១នាក់។
ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិ ដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ត្រូវខិតខំយកចិត្តទុក្ខដាក់បំពេញការងារ ជូនប្រជាពលរដ្ឋបំរើរដ្ឋាភិបាល និងគោរពវិន័យផ្ទៃក្នុង របស់កងកម្លាំងនគរបាលជាតិឲ្យបានល្អប្រសើរ៕
More Stories
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ