ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បី ពិនិត្យពលរដ្ឋកម្ពុជា ដែលបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ វិច្ឆិកា យោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋ ជនស៊ីវិលកម្ពុជា ចំនួន២លើកគឺ៖ លើកទី១ នៅវេលាប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅម៉ោង ១៧:៥៤នាទីល្ងាច និងបានបង្កឱ្យជនស៊ីវិលកម្ពុជា១ នាក់ បាត់បង់ជីវិតនៅនឹងកន្លែង និង៣នាក់របួស។
រូបភាព៖ ក្រសួងការពារជាតិ

More Stories
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម