
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ !
នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហានកងពលលេខ ៥១ និង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។ មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ៖
១-លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរៈសេនាតូច ៨៩១ ។
៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៥- លោកពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៦- លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរៈសេនាតូច ៨៩១ ។
៧- ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ (មិនពាក់ព័ន្ធ ) ។
បន្ទាប់ពីឃាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត ។ មន្ត្រីពាក់ព័ន្ធបទល្មើសមានចំនួន ៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេ ។ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
More Stories
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ស្រីទូច ថៅកែនាំជង្គង់មាន់ ស្លាបមាន់ មកពីថៃ មិនមែនជាថៅកែធម្មតាទេ គាត់មានងារ ជា ឧកញ៉ា ឈ្មោះពិតរបស់គាត់ គឺ អ៉ឹម សុផាន់ណារឹទ្ធ
ថបននមម។៊់់់មនវចវមននន