December 4, 2025

លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុងឆ្អឹងដែក កម្រាស់២០ ស.ម ផ្លូវលេខ៨០ប្រវែង ២០៨ម៉ែត្រ ទទឹង៨ ម៉ែត្រ ផ្ទៃក្រឡា ១,៦៦៤ ម៉ែត្រការរ៉េ ចាប់ពីរបងខាងលិចស្ថានទូតបារាំងដល់មុខអគារ ONE70 និងដាក់លមូលទំហំ ១ ម៉ែត្រ ក្នុងសាច់ផ្លូវប្រវែង ២០៨ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០២៦ ។
ទន្ទឹមនឹងនោះបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅទីនោះ មានការសាទរសប្បាយចិត្តជាពន់ពេក និងសូមថ្លែងអំណរគុណ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ៕

You may have missed