មេគយច្រកទ្វារព្រំដែនភ្នំដិននិង
មេប៉ុស្តិ៍នគរបាល បេីកដៃឲ្យពួក តូច ធំនាំទំនិញគេចពន្ធ ទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ យ៉ាងរលូន 
ទំនិញនៅតាមឃ្លាំងស្តុកទំនិញ នានានៅច្រកភ្នំដិន និងឃាត់រថយន្តដឹកទំនិញធំៗចំនួន៥គ្រឿង ដោយរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ក្នុងនោះរថយន្តដឹកទនិញ២គ្រឿងជារបស់មន្ត្រីនគរបាលដ៏មានឥទ្ធិពលមានអណាចម្នាក់។ក្នុងមួយថ្ងៃៗ ទំនិញគេចពន្ធជាច្រើនបានចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ក្នុងឃ្លាំងស្តុកទំនិញធំៗយ៉ាង តិចចំនួន៥កន្លែង ដែលម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។ ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បីឈ្មោះរន្ទឺ ថាមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែកកាងពីក្រោយខ្នងផងដែរ។

ដោយឡែកនៅច្រកភ្នំដិន ច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ក៏ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹករាល់យប់ផងដែរ។
បើតាមប្រភពឲ្យដឹងថា ក្នុងមួយយប់ៗ មានទំនិញគេចពន្ធ៤-៥រថយន្តធំៗ ត្រូវបានគេទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ ហើយលើកដាក់ រថយន្តសាំយ៉ុងកែច្នៃ ឬរថយន្តកូរ៉េ ធំៗ ដឹកបន្តមក ចែកចាយនៅក្រុងភ្នំពេញ តាមផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣។ ប្រភពដដែលឲ្យដឹងទៀតថា ទំនិញក្នុង១រថយន្តធំត្រូវបង់មិនក្រោម២៥លានរៀលទេ ប៉ុន្តែពេលគេដឹកគេចពន្ធតាមម៉ូតូ គឺគេចំណាយលើមន្ត្រីនគរបាលច្រកទ្វារអស់៥លានរៀល បង់តិចច្រើនតាមប្រភេទទំនិញ។ បុគ្គលជើងខ្លាំងខាងចេញមុខរត់ការទំនិញគេចពន្ទ គឺលោកអនុប្រធានការិយាល័យនគរបាលច្រកទ្វារព្រំដែន ដ៏មានអំណាចម្នាក់ជាអ្នកចាត់ចែងគ្រប់យ៉ាង។ បើតាមការប៉ាន់ស្មានគ្រាន់តែច្រករបៀងសងខាងច្រកទ្វារព្រំដែនភ្នំដិន រដ្ឋត្រូវបាត់ចំណូលជាតិមិនតិចជាង១០០លានរៀលនោះទេក្នុងមួយថ្ងៃៗ នេះមិនទាន់គិតការគៃបន្លំចំណូលពន្ធរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផង។ ព័ត៌មាននេះជាសេចក្តីរាយការណ៏មួយជូនដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធពិសេសឯកឧត្តម អគ្គនាយកដ្ឋានអន្តោប្រវេសន៏និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីរបៀបពុករលួយរបស់នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិភ្នំដិននិងបក្សពួក៕
