សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសថៃ គឺជាសំបុកគ្រឿងញៀន
——-
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានចេញប្រតិកម្មជាមួយប្រទេសថៃដោយបាននិយាយថា ម៉ាឡេស៊ី មានបំណងធ្វើរបងខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់ការហូរចូលឧក្រិដ្ឋកម្មគ្រឿងញៀនពីប្រទេសថៃថែមទៀតផង ចំណុចនេះ បញ្ជាក់ថា សំបុកគ្រឿងញៀននៅប្រទេសថៃមិនតូចទេ ដែលនេះជាការពិតដែលរដ្ឋាភិបាលថៃត្រូវទទួលស្គាល់។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការ សហការជាមួយប្រទេសថៃប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ រួមទាំងបទល្មើសគ្រឿងញៀនផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅភាគីថៃថា ត្រូវហ៊ានទទួលស្គាល់ការពិត មិនត្រូវចោទទម្លាក់កំហុសមក លើប្រទេសកម្ពុជាដើម្បីកេងចំណេញនយោបាយនោះឡើយ៕

More Stories
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនដែលពាក់ព័ន្ធ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព