Sun. Apr 28th, 2024

រថន្តមួយគ្រឿងបេីកខ្វះការប្រុងប្រយ័ត្នជ្រ្លទៅបុកម៉ូតូ១គ្រឿងបណ្ដាលឲស្លាប់១នាក់នឹងរងរបួសធ្ងន់១នាក់

រថយន្ដមួយគ្រឿងបើកជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបណ្ដាលឲស្លាប់០១នាក់ និងរបួសធ្ងន់ ០១នាក់………..

(ខេត្តបាត់ដំបង) នៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញឆ្នាំ២០១៩ វេលាម៉ោង៧:៤៥ នាទី លើផ្លូវជាតិលេខ ៥ ត្រង់ក្រុម៥ ភូមិ ជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត និង ម៉ូតូ។មានរថយន្តម៉ាកសាំងយ៉ុង ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំភេញ 2AB-9177 បើកបរក្នុងទិសដៅពីជើងឆ្ពោះទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ ៥ កំពុងស្ថាបនា ដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តនៅពីមុខទិសស្របគ្នា បានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខខ្មៅសេរី២០០៥ ពាក់ស្លាកលេខ ប.មានជ័យ1 B-6432 ទិសដៅស្របគ្នា កំពុងបត់ឆ្វេងឆ្លងផ្លូវបណ្តាលឲ្យអ្នកបើកជិះម៉ូតូ២០០៥ របួសធ្ងន់ ១ នាក់ និង អ្នករួមដំណើរ ស្លាប់ ១ នាក់ នៅកន្លែងកើតហេតុ ចំណែក អ្នកបើកបររថយន្តត្រូវបានកំលាំងប៉ុស្តិ៍ឃាត់ខ្លួននៅកន្លែងកើតហេតុ ។
១/អ្នកបើកបររថយន្ត ឈ្មោះ ពៅ សារ៉ាត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្រែណូយ សង្កាត់វ៉ារិន ក្រុងសៀមរាប ខេត្តសៀមរាប
២/អ្នកម៉ូតូហុងដាឌ្រីម២០០៥ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិអូរជួប ឃុំ រហាត់ទឹក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួស ធ្ងន់

អ្នករួមដំណើរឈ្មោះ ហ៊ុន សារិម ភេទ ស្រី ៦០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ
ករណីនេះ ជំនាញស្រុកបានធ្វើការវាស់វែងបានត្រឹមត្រូវ និង និង ប្រគល់ឲ្យជំនាញខេត្ត ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ។

You may have missed