Fri. Mar 29th, 2024

លោក សៀ ទីន កូនប្រុសច្បង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី

ភ្នំពេញ ៖ ដោយបានការលើកទឹកចិត្តនិងគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី

មានយុវជនកម្ពុជាជាច្រើន ទទួលបានការសិក្សានៅក្រៅប្រទេសដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៌ប្រទេសជាតិ។

ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏មានយុវជន ១រូប ដែលបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេស រហូតបញ្ចប់ការសិក្សា សាលាបណ្ឌិតសភាយោធាអូស្ត្រាលី ហើយបានយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិវិញផងដែរ នោះគឺ លោកវរសេនីយ៍ឯក សៀ ទីន នាយរង សេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

*សូមរង់ចាំស្តាប់ការសម្ភាសន៍ផ្ទាល់ជាមួយយុវជន សៀ ទីន ដែលនឹងផ្សាយក្នុង Page ផ្លូវការ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន៕

You may have missed