
ស្លាប់ម្នាក់ និងរបួស២៥នាក់ ដោយសាររថយន្តក្រុង បុករថយន្តស្ទូច
ស្វាយរៀង៖ រថយន្តស្ទូច និងរថយន្តក្រុងបុកគ្នា បានបណ្តាឱ្យបុរសម្នាក់ស្លាប់ ខណៈមានអ្នករងរបួសធ្ងន់ និងស្រាចំនួន ២៥នាក់ ត្រូវបញ្ជួនទៅដល់មន្ទីរពេទ្យភ្លាមៗ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B-3883 ពណ៌បៃតង បើកបរដោយឈ្មោះ ទ្រឿង ម៉ិញហ័រ ជនជាតិវៀតណាម អាយុ៤២ឆ្នាំ មានទីលំនៅភូមិភូហ្វា ឃុំភូថិន ស្រុកតាំប៊ិន ខេត្តវិនឡុង (ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យខេត្ត) និងអ្នករួមដំណើរចំនួន ២៥នាក់។
សមត្ថកិច្ចបានបន្តថា ចំណែករថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-7677 បើកបរដោយឈ្មោះ គង់ វន្ថា អាយុ២៨ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (គ្មានរបួស)។
បច្ចុប្បន្ន មធ្យោបាយរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត រីឯសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសស្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕
More Stories
គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច