
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការ ក្នុងយុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្តាន់២ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អធិការខណ្ឌដូនពេញ លោកវិរសេនីយ៍ឯក ទៀង ច័ន្ធសារ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្តាន់២ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក កាលពីវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩ ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ុត ចន្ទណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ពីបទរក្សាទុកសារធាតុញៀន និងចាប់យកវត្ថុតាងរួមមាន ក្រាមពណ៌សរថ្លា សង្ស័យជាគ្រឿងញៀន២កញ្ចបតូច និងម៉ូតូម៉ាក ស៊ុយស៊ុយគី ស្មាស់វី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BQ-2216។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។
ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវ ដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម