Fri. Mar 29th, 2024

ត្បូងឃ្មុំ៖ជាច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​កម្ពុជា​តែង​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ភូមិ ឃុំ​មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច ដែល​ក្នុង​នោះ ក៏​មាន​ការ​លុបបំបាត់​ចោល​ល្បែងស៊ីសង​គ្រប់​ប្រភេទដើម្បី​រក្សា​សន្តិសុខ​នៅ​តាម​តំបន់។ក៏ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះវិហារ​អះអាង​ថា ល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា​ប្រជល់​មាន់​ដាក់​ប្រាក់ និង​អាប៉ោងជាដើម កំពុង​កើតមាន​ពេញបន្ទុក ដោយ​មិន​មាន​ការ​បង្ក្រាប​ឡើយ។ពលរដ្ឋ​មួយ​ចំនួនក្នុង​ស្រុកមេមត់ខេត្តត្បូងឃ្មុំមាន​ការ​មិន​សប្បាយចិត្ត ចំពោះ​ល្បែងស៊ីសង ដែល​កើតមាន​ជាច្រើន​កន្លែង ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ខ្លះ ដែល​កំពុងតែ​ក្រីក្រ​ស្រាប់ ឱ្យ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែមទៀត​នោះ។ក្រុម​អ្នកភូមិ​អំពាវនាវ ឱ្យ​អាជ្ញាធរ​ខេត្តត្បូងឃ្មុំត្រូវតែ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនោះ ឱ្យ​អស់​ដើម្បី​កុំ​ឱ្យ​មាននៅ​តាម​ភូមិ​ឃុំ តទៅទៀត។ប្រជាពលរដ្ឋម្នាក់​រស់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។គាត់​មាន​ប្រសាសន៍​ថា ជា​រៀងរាល់ថ្ងៃ ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំគឺ​​មេល្បែងស៊ីសង​ឈ្មោះហេងនិងលឹមបានបើកជល់មាន់យូគីនិង​ចាក់​អាប៉ោង ដោយ​មិន​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ចេញមុខ​បង្ក្រាប​ទេ។ ប្រភពដដែល​បញ្ជាក់​ថា សព្វថ្ងៃ​មាន​អ្នកភូមិ​ជាច្រើន ឈ្លក់​វង្វេង​នឹង​ការ​ចំណាយ​ប្រាក់ជល់មាន់យូគីនិង​ចាក់​អាប៉ោងនិងគ្រឿងញៀន ដោយ​មិន​ហ៊ាន​យក​លុយ​ទៅ​ទិញ​ម្ហូប ឬក៏​ទិញ​របស់របរ​ប្រើប្រាស់​ទេ។ ការ​ឈ្លក់​វង្វេង​និង​ការ​ចាក់​កន្ទុយលេខ​នេះ ធ្វើ​ឱ្យ​គ្រួសារ​ខ្លះ កើត​រឿង​ឈ្លោះប្រកែក​គ្នា និង​ខ្លះ​ទៀត​ត្រូវ​ជំពាក់​បំណុល​ធានា​គារ៖ «ឥឡូវ​មេ​ច្រើន​ណាស់​! ក្នុង​ខេត្ត​នេះ»។ តាមមើល​ប្រហែលជា​បង់​ឱ្យ​សមត្ថកិច្ច​ខ្លះ បានជា​ឡើងកក្រើកបែបនេះ»។ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ល្បែងជល់មាន់យូគីនិង​ចាក់​អាប៉ោង ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំកើតពេញបន្ទុកតែម្តង។ទោះ​យ៉ាង​ណាសារពត៌មានយើង មិន​អាច​ទាក់ទង អភិបាលខេត្ត​ត្បូឃ្មុំលោកជាមច័ន្ទសោភ័ណ្ឌ ដើម្បី​សុំ​ប្រតិកម្ម ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ។ចំណែក​អភិបាលស្រុកមេមត់ក៏​មិន​អាចសុំអធិប្បាយ​រឿង​នេះ​ទេ​។
បច្ចុប្បន្ន​ល្បែង​ជល់មាន់យូគីនិង​ចាក់​អាប៉ោងកំពុង​កើន​ឡើង​នៅ​ខេត្ត​ត្បូងឃ្មុំភ្នាល់ប្រាក់វាល់លាន គឺ​វា​កំពុង​ប្រាស់​ចាក​ពី​គោលការណ៍​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រដ្ឋាភិបាល​៩​ចំណុច ដែល​ចេញ​គោលការណ៍​មក​ឱ្យ​បំបាត់​ល្បែងស៊ីសង នៅ​តាម​ជនបទ នៅ​តាម​ភូមិ ឃុំដើម្បី​កុំ​ឱ្យ​មាន​ចោរលួច ចោរឆក់។​ប្លន់​។ល្បែងស៊ីសងត្រូវបា​នគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង។ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕

You may have missed