Fri. Jun 6th, 2025

ស្រវឹងបេីករថយន្តបុកចូលផ្ទះប្រជាពលរដ្ឋបង្កការខូចខាតទ្រព្យសម្បត្តិជាច្រេីនអ្នកបេីកបរត្រូវសមត្ថិកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖​ រថយន្ត​ប្រភេទឃ្លុបដឹកទំនិញ​ បេីកបរដោយបុរសម្នាក់រួមដំណើរនិងបុរស ២ នាក់ទៀតស្ថិតក្នុងភាព​ ស្រវឹងស្រាបានបើកបរយ៉ាងលឿនទៅបុកនិងម៉ូតូកង់បីឥណ្ឌាហើយក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋរួមទាំងម៉ូតូ២គ្រឿង និងថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទីយប់រំលង អធ្រាត្រឈានចូល ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញរថយន្តម៉ាកISUZUដឹកទំនិញ មួយគ្រឿងពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ2AM.3759បើកតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដលខណៈមកដល់ចំណុច​ ស្រាប់រ៉េចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាពណ៌ស គ្មានស្លាកលេខដែលចតនៅលើចិញ្ចើមផ្លូវ​ បន្តទៅបុកផ្លាក ផ្ទះសំណាក់បាក់អស់១ដើម ថែមទាំងបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះនិងខូចខាតអីវ៉ាន់លក់ចាប់ហួយរាយប៉ាយពេញផ្ទះក្នុងនោះមានម៉ូតូ២គ្រឿងខូចខាតបន្ថែមទៀត។

ក្រោយពីបង្កររួច​ អ្នកបើករថយន្តបង្កបានបើកថយក្រោយបំណងបើករត់ ក៏ទៅប៉ះរថយន្តវីហ្គោពណ៌ស មួយគ្រឿងទៀតមិនមានស្លាកលេខបានខូចខាតផ្នែកខាងមុខជាប់ទៅលែងរួចហើយក៏បានឈប់រថយន្ត បម្រុងរត់តែត្រូវបានប្រជាពលរដ្ឋក៏ដូច​ម្ចាស់ផ្ទះចាប់បានតៃកុងម្នាក់ ចំណែក២នាក់ទៀតរត់គេចបាត់​ សូ​មបញ្ជាក់ផងដែរថាក្នុងហេតុការណ៏គ្រោះថ្នាក់ ចរាចរណ៏នេះមិនមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយគាត់ទំនាក់ទំនងទៅជំនាញ ចរាចរណ៍មកវាស់វែងយក​នាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ប្រុសពេជ្រ