
ឧត្តរមានជ័យ ៖ រថយន្តមួយគ្រឿងពាក់ផ្លាកលេខ កំពង់ធំ3A2194ប្រភេទយីឌុបដែលដឹកជញ្ជូនផលអនុផលព្រៃឈើ(វល្លិ៍ផ្តៅ)បំរុងឆ្លងដែនចូលទៅប្រទេសថៃនោះត្រូវបានកម្លាំងPM និងមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបង្ក្រាបបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ជិតច្រកទ្វារអន្តរជាតិជាំសាងាំស្ថិត ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ដោយឃាត់ខ្លួនតៃកុងឡានដើម្បីសួរនាំ។
បើតាមអោយដឹងពីសមត្ថកិច្ចថា រថយន្តខាងលើបានដឹកជញ្ជូនវល្លិ៍ផ្តៅឆ្លងដែនច្រើនដងមកហើយដោយ មានឈ្មោះ លោកវរៈសេនីយ៍ត្រី ពៅ ងួនលីម និង លោកវរៈសេនីយ៍ត្រី រុន ថាវរិន្ទ(ហៅអូន)អ្នកទាំង ពីរមានតួនាទីជាមេបញ្ជារការរងយោធាវរៈសេនាតូចការពារព្រំដែនលេខ៤០៣ និង ឈ្មោះ លី ណា ជាមន្ត្រី នគរបាលប្រចាំទ្វារខាងលើ។ អ្នកទាំងបីសហការគ្នាមើលផ្លូវចាំកាង និងចាយលុយក្រោមតុបើមានស្ថាប័នណាឃាត់ឃាំងនោះ ដោយក្រុមឈ្មួញអោយលុយថ្លៃកាងរត់ការផ្លូវម្តងៗបីលានទៅបួនលានរៀល(៣០០០០០០រៀល ទៅ៤០០០០០០រៀល) សម្រាប់មួយស្រុកអន្លង់វែងរហូតដល់ច្រកទ្វារឆ្លងដែន។
មហាជនបានរិះគន់ចំៗថា ការធ្វើអាជីវកម្មលើផលអនុផលព្រៃឈើឆ្លងដែនទៅបរទេសជាអំពើខុសច្បាប់បែរជាមានមន្រ្តីនគរបាល និងយោធាសុទ្ធតែថ្នាក់វរៈសេនីយ៍ជាអ្នកចាំកាងទៅវិញ។
ជុំវិញការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកវរៈសេនីយ៍ត្រី ពៅ ងួនលីម មេ បញ្ជារការរងយោធាវរៈសេនាតូចការពារព្រំដែនលេខ៤០៣ និង ឈ្មោះ លី ណា មន្ត្រីនគរបាលច្រកទ្វាអន្តរជាតិជាំសាងាំបានទេ ដោយទូរស័ព្ទខលចូលជាច្រើនដងគ្មានអ្នកទទួល។
ចំណែកលោកវរៈសេនីយ៍ត្រី រុន ថាវរិន្ទ(ហៅអូន)បាន បដិសេធថាលោកមិនបានរត់ការរឿងនោះឡើយ៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម