Thu. Mar 28th, 2024

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ វិច្ឆិកា បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជា ម្ចាស់ផ្ទះរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករយះពេល៣ថ្ងៃ និងបុណ្យឯករាជ្យជាតិ៩វិច្ឆិកាកន្លងទៅ ទទួលបានលទ្ធលយ៉ាងល្អប្រសើរ ដោយទទួលបានប្រជាពលរដ្ឋមកទស្សនាកំសាន្ត ជាង៥លាននាក់ ដោយក្តីសប្បាយរីករាយ។

ជាពិសេសការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងឧិកាសបុណ្យបានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋរីករាយ សប្បាយទាំងផ្លូវកាយ និងផ្លូវចិត្តរួមជាមួយនឹងការកែលំអរសោភណ្ឌភាពទីក្រុង បានយ៉ាងស្រស់បំព្រង។

ជាមួយគ្នានេះ សកម្មភាពបង្កចលាចលនយោបាយដែលជាបំណងប្រាថ្នារបស់មេឧទ្ទាមក្រៅច្បាប់សម រង្ស៊ីត្រូវបានទប់ស្កាត់។ចំណែកអំពើល្មើសមានលួច ឆក់ ប្លន់ប្រដាប់អាវុធ ក្មេងទំនើងជាដើមត្រូវបាន បង្ក្រាបជាបន្តបន្ទាប់។

ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នេះ ក៏បានពិនិត្យនិងអនុម័តលើរបៀបវារះចំនួន៣ផងដែរ៕

You may have missed