
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំពិភាក្សាមួយ អំពីការច្របាច់បញ្ចូលក្រុមអធិការកិច្ចការងារកម្រិតអន្តរស្ថាប័ន រួមមាន៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលក្នុងនោះក្រសួងការងារដើរតួនាទី ជាអ្នកសម្របសម្រួល ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាព ហើយកាត់បន្ថយពេលវេលាដែលរំខានដល់វិស័យឯកជន។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានក្រោយចប់កិច្ចប្រជុំថា តាមរយៈកិច្ចប្រជុំនេះ នឹងស្នើរសុំនូវសមាសភាពពីតំណាងក្រសួង ស្ថាប័ន ចូលរួមនៅក្នុងការងារផ្សងមួយ ដើម្បីយកនូវបញ្ជីរអធិការកិច្ចរបស់ក្រសួងនីមួយៗ មកផ្ទៀងផ្ទាត់ និងពិនិត្យរួមគ្នា ដើម្បីសម្រេចក៏ដូចជារក្សានូវទិន្នន័យអធិការកិច្ច ហើយក៏ជួយដល់វិស័យឯកជន អាចជួយធ្វើការងារនេះ កាន់តែងាយស្រួល មុននឹងក្រុមការងារចុះទៅ។
តាមការលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការប្របាច់បញ្ចូលគ្នានេះ គឺតបតាមការស្នើរសុំរបស់វិស័យឯកជន គ្រាដែលកន្លងមកក្រសួងស្ថាប័នមួយចំនួនបានចុះធ្វើអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានគឺច្រើន ហើយកម្មវត្ថុដែលចុះធ្វើអធិការកិច្ចគឺស្រដៀងគ្នា ទើបប្រមុខរាជរដ្ឋាភិបាលកំណត់ឲ្យក្រសួង ស្ថាប័នដែលពាក់ព័ន្ធលើការងារពិនិត្យធ្វើសមាហរ័ណកម្មបញ្ចូលគ្នា ទន្ទឹមនេះជួយសម្រួលនូវពេលវេលាសម្រាប់វិស័យឯកជន ដើម្បីផ្តោតលើការគ្រប់គ្រង ឬទំនាក់ទំនងផ្នែកពាណិជ្ជកម្មឲ្យបានល្អប្រសើរផងដែរ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ