
រតនគិរី ៖កម្លាំងនគរបាលជំនាញ ផែនការងារអន្តោប្រវេសន៍ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមចំនួន ០៣នាក់ ពីបទលួចឆ្លងដែន ចូលមកស្នាក់នៅដោយខុសច្បាប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ។
នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមទាំង ០៣នាក់ មានស្រុកកំណើត នៅខេត្តអាងយ៉ាង និងខេត្តតៃនិញ ប្រទេសវៀតណាម ប្រកបមុខរបរ រកសុីម៉ាស្សា នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ស្រ្តីជនជាតិវៀតណាមទាំង ០៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ចាប់បញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ នារសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម