
សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ពន្ធ័នឹង ករណីរក្សាទុកគ្រឿងញៀន
ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ២១ខែវិច្ឆកាឆ្នាំ២០១៩ វេលាម៉ោង០១ និង៣០នាទី ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០២នាក់រួមមាន ៖១- ឈ្មោះ ទី ពៅ ភេទប្រុស អាយុ ១៧ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិចំការឱឡឹក សង្កាត់កាកា២ ខណ្ឌពោធិ៍សែនជ័យ , ២- ឈ្មោះ ឈៀង ដេវីត ភេទប្រុស អាយុ ១៧ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី សង្កាត់កាកា២ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈដកហូតដកហូតរួមមាន ម្សៅក្រាមសថ្លាមួយកូនថង់តូច, ទូរសព្ទ័ដៃ ០១គ្រឿង , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខព្រៃវែង1D-4388 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម