Thu. Apr 18th, 2024

ភ្នំពេញនៅព្រឹកថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០១៩ដោយជាក់ស្តែងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមផ្សព្វផ្សាយFacebook ភ្លាមៗលោកម៉ូវម៉ានិត

អភិបាលខណ្ឌសែនសុខបានបញ្ជាចាត់មន្រ្តីជំនាញក្នុងការិយាល័យពាក់ព័ន្ធនិងមន្រ្តីសង្កាត់ភូមិចុះពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋបញ្ហាផ្សែងហុយរបស់ទីតាំងសិប្បកម្មបោកអ៊ុតឈ្មោះJC Washing Co.,Ltd ស្ថិតនៅផ្លូវលេខ១៩៩២ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីដែលបង្កអោយប៉ះពាល់សុខភាពពួកគាត់

បន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងសិប្បកម្មនេះមានលិខិតអនុញ្ញាតត្រឹមត្រូវហើយក្នុងករណីបានបញ្ចេញផ្សែងខ្មៅហុយប៉ះពាល់អ្នករស់នៅជិតខាងក្រុមការងារបានធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងអនុវត្តដូចខាងក្រោម:

    ត្រូវកែសម្រួលលក្ខណៈបច្ចេកទេសបំបាត់ផ្សែងហុយក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃនេះតទៅ

   ម្ចាស់ទីតាំងត្រូវអនុវត្តតាមកិច្ចសន្យារបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ

  បញ្ឈប់ការដាក់អុសដាក់សម្ភារនៅលើផ្លូវសាធារណៈបន្តទៀត

  ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការតាមផ្លូវច្បាប់

You may have missed