Fri. Jun 6th, 2025

រថយន្តក្រុងបុកជាមួយម៉ូតូបណ្ដាលឲ្យប្រពន្ធស្លាប់ប្ដីរងរបួសធ្ងន់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងឡានក្រុងពណ៍សពាក់ស្លាកលេខភ្នំពេញ3C -6878និងម៉ូតូសង់ឌ្រីម016ពាក់ស្លាកលេខ1FQ-8745រងកាខូចខាតយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវ 307 ក្នុងសង្កាត់ទួលគោកខណ្ឌទួលគោករាជធានីភ្នំពេញ.តាមប្រភពបានឲ្យដឹងថាទ្បានក្រុងបេីកបរក្នុងស្ថានភាពលឿនខ្លាំងក៍រេចង្កូតទៅបុកនឹងម៉ូតូសង់ឌ្រីមមួយគ្រឿងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរចំណែកឯម្ចាស់រថយន្តក្រុងរត់គេចខ្លួនបាត់ហេីយបានបន្សុលទុកទ្បាននឹងម៉ូតូនៅនឹងកន្លែងកេីតហេតុរីឯម្ចាស់ម៉ូតូពីនាក់ប្ដីប្រពន្ធត្រូវបានស្លាប់ប្រពន្ធហេីយប្ដីបានយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ.ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរក៏បានចុះដល់និងចំណុចកើតហេតុដើម្បីវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងធ្វើតាមនីតិវិធីជាបន្ត ៕7EE2FADC-2F23-40A7-B077-40033F6E252C