
តាកែវ ៖ “អនាម័យ នាំមកនូវសុខភាព” នេះគឺជាពាក្យស្លោកមួយឃ្លា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន បានដឹងឮស្ទើរគ្រប់ៗគ្នា។ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃវិញ បញ្ហាអនាម័យមួយចំនួន ហាក់ដូចជាមិនសូវមានការអនុវត្តន៍ អោយបានខ្ជាប់ខ្ជួនដើម្បីសុខភាព ឬសោភ័ណភាពនោះទេ។
ជាក់ស្តែង ការបោះចោលសំរាមពាសវាលពាសកាល ត្រូវបានគេប្រទះឃើញ ទាំងនៅរាជធានី ទីប្រជុំជន តំបន់រមណីយដ្ឋាន និងតំបន់ជនបទចុងកាត់មាត់ញក។ ការបោះចោលសំរាមនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ។ ទម្លាប់មិនល្អបែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។
ដោយមានការគិតគូរពីបញ្ហា អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩នេះ រដ្ឋបាលឃុំគុស សហការជាមួយលោក លោកស្រី កំលាំងប៉ុស្តិ៍នគរបាល មេភូមិ មេភូមិរង និងសមាជិកភូមិ ព្រមទាំងកម្លាំងប្រជាការពារ គ្រប់ភូមិ រួមជាមួយ សិស្សានុសិស្សសាលាបឋមសិក្សាអង្គពណ្ណារាយណ៍ បានចុះសម្អាតបរិស្ថាននៅតាមដងផ្លូវ ត្រង់ចំណុចផ្សារក្បាលខ្មោច ស្ថិតនៅ ភូមិតាលាក់ខាងជើង, ភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងនាមអាជ្ញាធរឃុំគុសទាំងមូល បានស្នើសុំឱ្យពលរដ្ឋ និងម្ចាស់អាជីវកម្ម វេចខ្ចប់សំរាម នៅទីតាំងរៀងៗខ្លួន និងទុកដាក់ឲ្យបានត្រឹមត្រូវ គឺដើម្បីថែរក្សាសោភ័ណភាព អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានក៏ដូចជាការលើកមុខមាត់ ឃុំផងដែរ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា