
ភ្នំពេញ ៖ ការស្លាប់របស់នារីម្នាក់ ទើបតែដឹងដល់អ្នកជិតខាង បន្ទាប់ពីសាយភាយក្លិនស្អុយ ចេញពីក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០យប់ ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិដូង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ សឿន ស្រីដា អាយុ២១ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកេីតហេតុ មានស្រុកកំណើត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមសម្ដីអ្នកស្គាល់នារីរងគ្រោះនិយាយថា ដោយសារប្រធានក្រុមរោងចក្របានសាកសួរ បាត់នារីរងគ្រោះមិនឃើញមកធ្វើការ៣ថ្ងៃហើយ ទើបឆ្ងល់មករកនៅបន្ទប់ ក៏ធំក្លិនស្អុយ រួចនាំគ្នាកាត់សោរពីខាងក្រៅ ចូលទៅមើល ឃើញសាកសព ក្នុងសភាពហើមស្អុយទៅហើយ ។ជនរងគ្រោះ មកស្នាក់នៅទីនេះ ជាងកន្លះឆ្នាំមកហេីយ ដោយស្នាក់នៅម្នាក់ឯង ។
ក្រោយពេលពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យកោសល្យវិច័យ ធ្វើការត្រួតពិនិត្យលើសាកសព និងពិនិត្យនៅកន្លែងកើតហេតុរួចបានសន្និដ្ឋានបឋមថា ជាករណីឃាដកម្ម ដោយស្មាមរឹតក និងលួចយកសម្ភារៈមានតម្លៃ ហេីយចាក់សោរបង្ខាំងទុកពីខាងក្រៅ ៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម