
បាត់ដំបង ៖ លោក អ៊ុ រតនា និងលោក ជ័យជនតារា កំពុងរងការរិះគន់អំពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកទំនិញអំពីការចាត់ចែងឲ្យមន្ត្រីគយដែលជាដៃជើងរបស់ខ្លួនប្រមូលសេដ្ឋកិច្ចតាមរយៈក្រុមឈ្មួញដែលមិនបង់ពន្ធមិនគ្រប់ តាមការនាំចូលនូវទំនិញខុសច្បាប់ងាយស្រួលប្រមូលលុយស្រ់ងដើមឆាប់រួចខ្លួន និងប្រមូលលុយចែកគ្នាធ្វើមានបានដើម្បីយកមួយចំណែកមុខតំណែង ដែលកំពុងឈរជើងនៅកន្លែងខ្លាញ់ប្រចាំ ច្រកទ្វារអន្តរជាតិដូង ហើយអ្នកទាំងពីរកំពុងប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីគយធ្វើឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង។
ប្រភពបានបង្ហើបឲ្យដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ដូចជាប្រេងម៉ាស៊ីនម៉ាគំនរ តើកំពុងកើតមាននៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ ដំបង និងទំនិញផ្សេងៗក្នុងចំណុចច្រករំដួល ច្រកអូរអន្លក់ ច្រកតំបន់បឹងឆ្នាំង ធ្វើឲ្យចំណូលថវិកា ជាតិខាតបង់យ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ក្រុមឈ្មួញបាននាំ ចូលទំនិញបង់ពន្ធមិនគ្រប់តាមរយៈអំពើ សូកប៉ាន់ គឺក្រុមគយបង្កើតឲ្យមាននូវអំពើពុក រលួយ បំបាត់ពន្ធចំណូលទ្រង់ទ្រាយធំដូចជា ទំនិញប្រេងម៉ាស៊ីន របស់មេឈ្មួ ឈ្មោះចែ ធារី ដែលកំពុងនាំចូលរាល់ថ្ងៃក្នុងមួយថ្ងៃ ៗ៥ រថយន្តទៅ១០ រថយន្តយីឌុប ដោយសារតែលោក អ៊ុ រតនា បើកដៃឲ្យលោក ជ័យ ជនតារា ជាអ្នកចាត់ចែងនូវទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ទាំងនោះ។
ទំនិញដែលហូរចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិដូងស្រុកកំរៀងគឺ មានគ្រឿងបន្លាស់រថយន្ត ម៉ូតូ សំបកកង់រថយន្ត ស៊ីម៉ង់ក្បឿង និងទំនិញផ្សេងទៀតពិសេសប្រេម៉ាស៊ីន ដែលក្នុងមួយថ្ងៃៗដឹកចាប់ពី ៥ – ៧ទៅ១០រថយន្តយីឌុបដែលគេចាប់ដឹកក្នុងម៉ោង ១០ ១១ ១២ ថ្ងៃត្រង់។
មន្ត្រីគយម្នាក់បានខ្សឹបប្រាប់ថា ល្បិចបន្លំពន្ធរបស់ជំនាញគយគឺ ស៊ីដោយស្របច្បាប់គ្រាន់តែលួចបន្លំបង្កាន់ដៃនាំចូល នូវប្រភេទទំនិញនាំ ចូលបង់ពន្ធខ្ពស់មកបង់ពន្ធ ជាប្រភេទទំនិញចម្រុះហើយការបង់ពន្ធទំនិញចំរុះនេះទៀតគឺ បង់យ៉ាងច្រើនត្រឹមពាក់ កណ្ដាលប៉ុណ្ណោះ។ ជាធម្មតាទាំងច្រកតំបន់ច្រកទ្វេភាគី និងច្រកអន្តរជាតិ ឈ្មួញបានដឹកទំនិញឆ្លងកាត់ច្រកព្រំ ដែនចាប់ពីម៉ោង៧ព្រឹកដល់ល្ងាចបើនៅ ច្រកដូងគឺចាប់ពីម៉ោង ១០ -១១ ទៅ ដល់ម៉ោង ៥-៦ យប់ចប់ម៉ោងរដ្ឋបាល។ ប៉ុន្តែមន្ត្រីគយពុករលួយបានអនុញ្ញាតឲ្យរថយន្តដឹកទំនិញឆ្លងកាត់ចាប់ពីម៉ោង ៩ និង០០នាទី ដល់ម៉ោង១០ យប់គឺមានច្រកបឹងឆ្នាំង និងច្រកអន្តរជាតិដូង។ មិនត្រឹមខុសច្បាប់រដ្ឋបាលប៉ុណ្ណោះទេ រាល់សកម្មភាពហូរចូលទំនិញបែបនេះត្រូវគេដាក់ការ សង្ស័យថាជាទំនិញគេចពន្ធ ឬទំនិញខុសច្បា ប់ដែលជាប្រភពចំណូលលុយខ្មៅរបស់ លោក អ៊ុ រតនា និង លោក ជ័យជនតារា ប្រមូលច្រកហោប៉ៅ។ ករណីនេះគយច្រកទ្វារកូយសាខាគយចល័តសុទ្ធតែបានសើមមាត់ សើ មកគ្រប់ៗគ្នាហេតុនេះធ្វើឲ្យឈ្មួញក្តៅក្រ ហាយជាខ្លាំងថារកស៊ីយកលុយចិញ្ចឹមតែគេ ហើយពេលគេមិនពេញចិត្តគេចាប់ផាកពិន័យ។
ទាក់ទងទៅនឹងការរិះគន់ខាងលើអ្នកព័ត៌មានយើងបានទំនាក់ទំនងដើម្បីសុំការបកស្រាយ អំពីលោក អ៊ុ រតនា ប្រធានការិយាល័យគយ និងរដ្ឋករប្រចាំច្រកអន្តរជាតិដូង ប៉ុន្តែមិនអាចទាក់ទងបាន។
ចំណែកលោកជ័យជនតារា អនុប្រធានការិយាលយ័គយ និង រដ្ឋករ ជំនួយការប្រធានលើការងាររដ្ឋបាល និងគ្រប់គ្រង បាននិយាយថារូបគាត់មិនបានដឹងទេ ទាក់ទងនឹងការអនុញ្ញាតិឲ្យទំនិញរបស់ចែធារីនាំប្រេងចូល មកកម្ពុជា តាមច្រកដូង គាត់រវល់រឿងបញ្ជីរបស់គាត់បើ អ្នកប្រាប់លោកហើយបានដឹងសូមទៅសួរគេចុះ៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម