
កំពង់ស្ពឺ ៖ យុវជនច្រើននាក់បាននាំខ្លួន យកទៅធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបក្លឹបកម្សាន្តរាត្រីមួយកន្លែងយីហោ «ម៉ាស្ទ័រក្លឹប» ដែលស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបក្លឹបម៉ាស្ទ័រ ហើយបានឃាត់ មនុស្សចំនួន ១៦៤នាក់ភាគច្រើនជាយុវជន និងនាំយកទៅធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន។ មន្ត្រីបន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងជាង ១រំលងអាធ្រាត្រ ចូលរួមដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ និងកម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមន និងមានការសម្របសម្រួលពីតំណាងអយ្យការ។ ជាលទ្ធផលឃាត់មនុស្សចំនួន ១៦៤នាក់ (ស្រី ៦២នាក់) យកទៅធ្វើតេស្តទឹកនោមហើយរកឃើញថា មានផ្ទុកសារសារធាតុញៀនចំនួន ៣០នាក់ (ស្រី ៧នាក់) ដែលត្រូវចាត់វិធានការតាមនីតិវិធីបន្តទៀត៕
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម