Thu. Mar 28th, 2024

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី ០៤ ធ្នូ ២០១៩ នគរបាលមន្ទីរប្រឆាំង គ្រឿងញៀននៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀន នៅចំណុចផ្ទះលេខ៤៧ ផ្លូវ ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហើយជនសង្ស័យចំនួន៤នាក់ (ប្រុស២នាក់,ស្រី ២នាក់) ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ៣ ធ្នូ ២០១៩ ម៉ោង២២ និង៥០នាទី ដកហូតវត្ថុតាង ៖ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)១០គីឡូក្រាម(ចំនួន១០កញ្ចប់

ក្រោយពីធ្វើការសាកសួរតាមជំនាញ សមត្ថកិច្ច បាននាំជនសង្ស័យ មកធ្វើការឆែកឆេរ នៅចំណុចទីតាំងខាងលើ រកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ក្រាមពណ៌ត្នោត ២០កញ្ចប់

សារធាតុរាវ ៣៨ដប សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២) ឧបករណ៍ផលិតកែច្នៃមួយចំនួនសារធាតុរាវពណ៌ស ១ប៊ីដុង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសុំណុំរឿងបញ្ចូនឡើងតុលាការការ ចាត់ការតាមនិតិវិធី ។

 

You may have missed