
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ សមាគមអ្នកសាងសង់កម្ពុជា បើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិលើកទី៨ ឆ្នាំ២០១៩របស់ខ្លួនរយៈពេល៣ថ្ងៃ។
បើកកម្មវិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគក្នុងវិស័យសំណង់ កើនឡើងចំនួន៧៨%។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ បានថ្លែងថា នៅក្នុងឆ្នាំ២១៩ ទុនវិនិយោគនៅក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ៩៣០០លានដុល្លាអាមេរិក កើនឡើងក្នុងអាត្រា ៧៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមទុនវិនិយោគនេះ ភាគច្រើនគឺផ្តោតទៅលើការសាងសង់សំណង់អគារខ្ពស់នៅក្នុងខេត្តព្រះសីហនុច្រើនជាងរាជធានីភ្នំពេញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជីនិងមានសុពលភាពកំពុងប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់នៅកម្ពុជា មានចំនួន១០៨១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនបរទេសចំនួន៤៨៥ក្រុមហ៊ុនមកពីបណ្តាប្រទេសមាណជាង២៣ប្រទេស នៅក្នុងតំបន់អឺរ៉ុប អាស៊ី អាមេរិច និង មកពី កាណាដា អូស្ត្រាលី រុស្ស៊ីជាដើម។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ទោះយ៉ាងណាក៏ដោយគ្រប់ក្រុមហ៊ុនសំណង់ដែលមកវិនិយោគនៅកម្ពុជា គឺត្រូវរួមគ្នាអនុវត្តច្បាប់សំណង់កម្ពុជា ហើយគ្រប់សំណង់ដែលត្រូវសាងសង់ឡើងគឺត្រូវអនុវត្តច្បាប់ មានការអនុញ្ញាត្តិត្រឹមត្រូវ និងការរៀបចំផែនការប្លង់មេច្បាស់លាស់ ដើម្បីធនាសុវត្ថិភាព និងគុណភាពសំណង់នៅសម័យបច្ចេកវិទ្យាទំនើប។
សូមបញ្ជាក់ថា ការតាំងពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិលើកទី៨ ឆ្នាំ២០១៩ មានក្រុមហ៊ុនចូលរួមចំនួន២០៧ក្រុមហ៊ុនកើនឡើង២១ក្រុមហ៊ុន រៀបចំស្តង់តាំងពិព័រណ៍ប្រមាណជាង ៣៥០ស្តង់កើនឡើង៤០ស្តង់ ហើយគ្រប់ស្តង់តាំងពិព័រណ៍ឆ្នាំនេះ គឺបានតាំងបង្ហាញផលិតផលឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ មានបច្ចេកវិទ្យាទំនើបមានប្រមាណជាង ១០០០ប្រភេទ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា