Fri. Mar 29th, 2024

បាត់ដំបង ​៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៣០នាក់រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍បង្កដោ​យរថយន្តច្នៃមួយគ្រឿងបានរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើង។

​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៦ និ​ង៣០នាទីព្រឹក​ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវយុទ្ធសាស្រ្តស្ថិតក្នុង ​ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

​ប្រភព​ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តច្នៃមួយគ្រឿងគ្មានស្លាកលេខបើ​កបរដោយឈ្មោះ សឹ​ង្ហ រ័ត្ន ភេ​ទប្រុ​ស អាយុ៣១ឆ្នាំ មានទីលំនៅក្នុង ភូ​មិទ្បុងផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានដឹកកម្មករបេះ​ផ្លែស្វាយចំនួន ៣០នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានដាច់ក្រទ្បេ និងរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹងក្រទ្បាប់ផ្ងាជើងបណ្តាលអោយអ្នកជិះរងរបួសធ្ងន់ស្រាលចំនួន៣០នាក់ក្នុងនោះស្រីចំនួន២០នាក់។

​ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ ​និង​ដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។​ ដោយឡែករថយន្តបង្កត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកភ្នំព្រឹករង់​ចាំដោះស្រាយតាមផ្លូវច្បាប់៕

You may have missed