Tue. Apr 16th, 2024

តាមរយៈសារប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ។សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនមានប្រសាសន៍ទៀតថា អ្នកសារព័ត៌មាន ត្រូវស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនានិងហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គមនិងចៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន ។សារសម្តេចហ៊ុន សែន បានធ្វើឡើងតាមរយៈលិខិតផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ដែលវេទិកា នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ក្រោមប្រធានបទ “សារព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ។

You may have missed