សូមកោតសរសើរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។
នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលើកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ក្នុងកីឡាតេក្វាន់ដូទម្ងន់លេីស ៧៣គីឡូក្រាម។ ស៊ន សៀវម៉ី ជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)៕
More Stories
លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ
ឧកញ៉ា យិន វែងអាន សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»