បែកធ្លាយលោកមុឹង យូឡេង ប្រធានមន្ទីរសាធារណការណ៍ខេត្តកណ្តាលរៀបផែនការសុ៏ដាច់ដីឡូតិ៍ប្រជាពលរដ្ឋ
លោកមុឹង
យូឡេងប្រធានមន្ទីរសាធារណការខេត្តកណ្តាលត្រូវប្រជាពលរដ្ឋមួយគ្រួសារប្តឹងទៅកាន់អភិបាលខេត្តកណ្តាលដើម្បីអន្តាគមន៍អោយជួយនិងប្តឹងបន្ថែមមួយរឿងទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ពីបទ៖១/រំលោភសិទិ្ធលំនៅដ្ឋាននិង២/ពីបទពុករលួយ ប្រព្រឹត្តនៅភូមិព្រែកហូរខាងលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាលនៅខែ១១ឆ្នាំ២០១៩នេះ។
លោកសាំង សារ៉ុមជាដើមបណ្តឹង បានរៀបរាប់អោុយដឹងថា៖គាត់និងក្រុមគ្រួសារគាត់បានមករស់លើដី2០m x2០m=4០០m2ក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលបច្ចុប្បន្ននេះអស់រយពេល៣៥ឆ្នាំកន្លងផុតទៅហើយ។ទើបតែនៅថ្ងៃ២២ខែ០៦ឆ្នាំ២០១៩កន្លងទៅនេះមានគណកម្មការអន្តរក្រសួងចុះក្រុមបានមកដោះស្រាយផលប៉ះពាល់ក្នុងធ្វើផ្លូវ ចំដីគាត់។ខណៈនោះគាត់យល់ព្រមប្រគល់ដីជូនគណកម្មការអន្តរក្រសួងចំនួយ៣៥%ដើម្បីរដ្ឋធ្វើផ្លូវ ។ទន្ទឹមនឹងនោះគណកម្មការក៏បានប្រគល់ប្រាក់ប៉ះប៉ូវចំនួន៣១៨៧,៨៥$ដល់គាត់និងបានប្រគល់រួចហើយដែរ។គាត់ចាត់ទុកថាជួយរួមចំណែកជាមួយថ្នាក់ដឹកនាំរួចហើយដែរ។ស្មានតែសុខស្រួលហើយ ស្រាប់តែនៅក្នុងអំឡុងខែ១១ឆ្នាំ២០១៩ថ្មីៗនេះលោកមុឹង យូឡេងបញ្ជាអោយមនុស្សជំនិតគាត់យកគ្រឿងចក្រមកកាយនិងជីកដីក្នុងដីខ្ញុំបាទទុករស់នៅ(ដីនៅសល់ពីកាត់ជូនគណកម្មការ)យ៉ាងគឃ្លើន គ្មានកោតក្រែងម្ចាស់ដីនិងមិនគោរពច្បាស់ទាល់តែសោះ ព្រមទាំងយកលូធំៗ៣កំណាត់មកដាក់លើដីដែលខ្ញុំកំពុងរស់នៅថែមទៀត។ហាក់ចង់សុីដាច់ដីទាំងអស់តែម្តង។
កោ្រយទទួលបានរឿងនេះបាខែងបានទៅដល់ទីតាំងកើតហេតុភ្លាម។យោងតាមព័ត៌មានខ្សឹបពីពលរដ្ឋនៅទីនោះអោយថឹងថាលោកមុឹង យូឡេង សំអាងចង់សុីឡាក សុីដាច់ផ្អែកលើការដោះស្រាយសំណងផលប៉ះពាល់តែបន្តិចនោះបែជាមានគំនិតរំលោភយកដីលោកសាំង សារ៉ុមទាំងអស់ហើយទំនងចង់យកទៅធ្វើការ៉ាស់សាំងនៅទីតាំងនោះជាកម្មសិទ្ធផ្ទាល់ខ្លួនលើដីដែលសេសសល់ពីកាត់អោយធ្វើផ្លូវតែម្តង។ចំពោះព័ត៌មានដែលថាលោកមុឹង យូឡេងមានគំនឹតទុច្ចរឹតចង់សុីដាច់ដីពលរដ្ឋនេះបាខែងក៏ព្យាយាមសុំការបកស្រាយពីលោកមុឹង យូឡេងភ្លាមៗជាច្រើនលើកដែរតែទូរសព្ទ័លោកមុឹងយូឡេងមិនអាចទាក់ទងបាន។
លោកសាំង សារ៉ុម អះអាងថាលោកកំពុងរៀបចំពាក្យបណ្តឹងដាក់ពាក្យប្តឹងបន្ថែមមួយទៀតទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយបន្ត។ដើម្បីសុំអន្្តរាគមន៍និងចាត់វិធានការណ៍លើលោកមុឹង យូឡេង
រង់ចាំមើលតើលោកមុឹង យូឡេងមានវាសនាដូចម្តេច?










More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)