Skip to content
ថ្លែងចេញពីខេត្តកំពតនៅក្នុងពិធីបុណ្យសមុទ្រកាលពីយប់មិញនេះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនព្រមានថាកម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួនតាមរយៈការគំរាមកំហែងនៃក្រុម«ម៉ាហ្វីយ៉ា»ដែលជ្រៀតចូលមក ក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសគោលដៅនៃការលាងលុយកខ្វក់តាមរយៈល្បែងអនឡាញ។សម្តេចហ៊ុន សែនបានបញ្ជាក់ថាល្បែងហ្គេមអនឡាញនៅប្រទេសកម្ពុជានឹងមិនមានទៀតឡើយចាប់ពីបំណាច់ឆ្នាំ២០១៩នេះតទៅ។សម្តេចព្រមានថាបើកម្ពុជាបន្តទុកឲ្យមានល្បែងអនឡាញនោះកម្ពុជានឹងក្លាយជាកន្លែងលាងលុយកខ្វក់និងជង្រុកពួកម៉ាហ្វីយ៉ាដែលកើតចេញពីហ្គេមអនឡាញនេះ។ជាការកត់សំគាល់ថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសបិទល្បែងអនឡាញកាលពីខែសីហាមកបានធ្វើឲ្យជនជាតិចិនរាប់ពាន់នាក់ក្នុងមួយថ្ងៃៗចាកចេញពីកម្ពុជា ដែលភាគច្រើនពួកគេមកលេងល្បែងនៅខេត្តជាប់ព្រំដែន ដូចជា ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រុងបាវិតខេត្តស្វាយរៀងនិងជាពិសេសក្រុងព្រះសីហនុ។ ការចាកចេញរបស់ជនជាតិចិនបានជះឥទ្ធិពលមិនល្អ ដល់អ្នករកស៊ីអចលនទ្រព្យនៅកម្ពុជា ដោយពួកគេជួបបញ្ហាបំណុលបន្ទាប់ពីខ្ចីលុយធនាគារមកសង់ផ្ទះឬអគារសម្រាប់ជួលតែជនជាតិបានចាកចេញទៅវិញ។ប៉ុន្តែបើតាមសម្តេចហ៊ុន សែនបើសេដ្ឋកិច្ចកម្ពុជាពឹងពាក់តែលើល្បែងអនឡាញនេះ កម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះសម្រាប់បញ្ហាសន្ដិសុខជាតិរបស់ខ្លួន ហើយនឹងបាត់បង់នូវអ្នកវិនិយោគពិតប្រាកដ។កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលបានចេញសារាចរណែនាំមួយ ដោយបញ្ឈប់ការ ផ្តល់អាជ្ញាប័ណ្ណឲ្យបើកអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញទាំងក្នុងនិងក្រៅប្រទេស ។ ប៉ុន្តែសម្រាប់អាជីវកម្មដែលមានអាជ្ញាប័ណ្ណស្រាប់នឹងត្រូវអស់សុពលភាពត្រឹមបំណាច់ឆ្នាំ២០១៩នេះតទៅ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)