Thu. Jan 23rd, 2020

សមត្ថកិច្ចប៉ុុស្តិ៍ដីឥដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនឹងប្រេីប្រាស់ខុសច្បាប់នូវសារធាតុុញៀនម៉ាទឹកកក

សមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុកនឹងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

(ខេត្តកណ្ដាល):ហេតុការណ៍នេះបានកើតឡើងត្រូវថ្ងៃទី១១ខែមករា ឆ្នាំ ២០២០
វេលាម៉ោង០០និង ៤៥នាទី ចំណុចកើតហេតុស្ថិតនៅ៖ ភូមិពពាលខែ២ ឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ជនសង្ស័យ ចំនួន៖ ០១នាក់(ឃាត់ខ្លួន)១ឈ្មោះ គីម សម្បត្តិ ហៅ (ពៅ) ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចចាប់វត្ថុតាងរួមមាន៖១ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ តូច។២ទូរស័ព្ទដៃម៉ាក SAMSUNG. ពណ៍ខ្មៅចំនួន០១គ្រឿង។៣កូនកាបូបតូចដាក់លុយពណ៍សុគឡា ០១ប្រាក់រៀល៥០០០រៀលដែកកេះ០១ ។៤ម៉ូតូចំនួន០១គ្រឿងម៉ាកHONDA.Dream.C125 ពណ៏ ខ្មៅ ផ្លាកលេខភ្នំពេញ1HT-6187។
៥-កញ្ចប់បារីMEVIUS ០១និងសម្ភារះប្រើប្រាស់។

សភាពរឿងហេតុ៖នៅថ្ងៃខែកើតហេតុខាងលើកំលាំងសមត្តកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ដីឥដ្ឋ បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យខាងលើកំពង់បណ្តើរម៉ូតូក៏មានការសង្ស័យពេល នោះកំលាំងសម្ថកិច្ចយើងបានឃាត់ហើយសួរនាំ ធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូចនៅក្នុងហោបៅខោជនសង្ស័យ បន្ទាប់មកបាននាំជនសង្ស័យរួមនិងវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីសាកសួរ

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះគីម សម្បត្តិ ហៅពៅ បានសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់តូចខាងលើគឺជារបស់ខ្លួនប្រាកដមែន គឺខ្លួនបានជិះម៉ូតូ០១គ្រឿងថាមកលេងផ្ទះមិត្តភ័ក្រ្កឈ្មោះចែម លីន ភេទប្រុសអាយុប្រហែល៣៨ឆ្នាំមានទីលំនៅភូមិពពាលខែ២ឃំុដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល តែមិនបានជួបឈ្មោះចែម លីន ក៏បានចែកទិញថ្នាំញៀនចំនួន០១កញ្ចប់តូចតំលៃ២០០០០៛(ពីរមឺុនរៀល)ពីឈ្មោះចែម លីន តែប្រពន្ធឈ្មោះចែម លីន ដែលមិនស្គាល់ឈ្មោះជាអ្នកលក់អោយ។

ហើយពេលកន្លងមកថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ខ្លួនធ្លាប់បានមកប្រើប្រាស់គ្រឿងញៀនជាមួយឈ្មោះចែម លីន ចំនួន០៤ដងរួចមកហើយនៅផ្ទះឈ្មោះចែម លីន ហើយធ្លាប់បានទិញថ្នាំញៀនពីឈ្មោះចែម លីនចំនួន០៣ដងក្នុងម្តងៗតំលៃ២០០០០៛(ពីរមឺុនរៀល)លើកចុងក្រោយ
ក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពីបានសួរនាំរួចលោកវរសេនីយ៍ត្រី អឿន អានអធិការងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក៏រាយការណ៍លោកអធិការ រួចលោកអធិការ ក៏បានសុំគោលការបន្តទៅលោក ឧត្តមសេនីយ៍ ត្រី ឈឿន សុចឹត្ត ស្នងការរងទទួលផែនប្រឆាំងបទល្មើសដើម្បីបន្តនិតិវិធី រួចកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការណ៍ ជាមួយកម្លាំងប៉ុស្ដិ៍ដីឥដ្ឋចុះស្វែងរកជនសង្ស័យឈ្មោះ ចែម លីន ភេទប្រុសរហូតដល់ម៉ោង១៦ៈ១០ នាទីថ្ងៃខែឆ្នាំ ដដែលតែរកពុំឃើញរួចកម្លាំងសមត្តកិច្ចក៏បញ្ចូនជនសង្ស័យរួមនឹងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់។