Thu. Mar 28th, 2024

ផ្ទះ២ខ្នងត្រូវអគ្គីលេបត្របាក់អស់ទាំងស្រុងខណះដុតទៀនធូបសែនចូលឆ្នាំចិន

ផ្ទះ២ខ្នងត្រូវអគ្គីលេបត្របាក់អស់ទាំងស្រុង ខណៈដុតទៀនធូបសែនចូលឆ្នាំចិន ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង9និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យ កើតឡើង នៅភូមិសំរោង ឃុំអូរម្លូ ខេត្តកំពង់ចាម បណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង អស់ទាំងស្រុង។

ផ្ទះទី១ មានម្ចាស់ឈ្មោះ មីន ផា ភេទប្រុស អាយុ48ឆ្នាំ ផ្ទះទំហំ 8m×16m ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ និងសំភារៈដូចជា៖ មាសចំនួន៥ដំឡឹង ប្រាក់ដុល្លាចំនួន៤0,000ដុល្លា ប្រាក់រៀលចំនួន៧0លានរៀល និងសំភារៈប្រើប្រាស់មួយចំនួនទៀត។

ផ្ទះទី២ មានម្ចាស់ឈ្មោះ លី លាង ភេទប្រុស អាយុ58ឆ្នាំ ផ្ទះទំហំ10m×16m ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមាន៖ ប្រាក់ដុល្លាចំនួន៣,000ដុល្លា ម៉ាស៊ីនកិនស្រូវ១៥សេសចំនួនមួយគ្រឿង ម៉ាស៊ីនធ្វើនំបញ្ចុក១៤សេស ចំនួនមួយគ្រឿង ស្រូវចំនួន២0បេ និងសំភារៈប្រើប្រាស់មួយចំនួន។

You may have missed