Fri. Apr 19th, 2024

នារីម្នាក់ជាបុគ្គលិកធនាគារMB bankម្នាក់ជិះម៉ូតូរអិលដួលចូលកង់អុិចស្កាវ៉ាទ័រកិនបែកក្បាលស្លាប់យ៉ាងរន្ធត់

នារីជាបុគ្គលិកធនាគារMB bankម្នាក់ជិះម៉ូតូរអិលដួលចូលកង់អុិចស្កាវ៉ាទ័រកិនបែកក្បាលស្លាប់យ៉ាងរន្ធត់

ភ្នំពេញ៖ នារីជាបុគ្គលិកធនាគារMB bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អុិចស្នាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ ឆ្នាំ​២០២០ នៅចំណុច​មុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយ ផ្លូវ​ លេខ៥៩៨ភូមិ​ ពោងពាយ​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ ។

នារីរងគ្រោះឈ្មោះ​ សុិន​ សុនវត្តី​ ភេទស្រី​ អាយុ​៣២ឆ្នាំ​មុខរបរបុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិ​ពោងពាយ​​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ​ ភ្នំពេញ​ជិះម៉ូតូម៉ាក់ឃ្លីក​ពណ៌ស​ ពាក់ស្លាក់លេខ​ភ្នំពេញ​ 1AF 6599។

អ្នកបេីកបរអុិចស្កាឈ្មោះ​ ឆេង​ វាសនា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​មុខរបរបេីកអុិចស្កា​វ៉ាទ័រស្នាក់នៅភូមិទូលចាន់ឃុំសំរោង​ ស្រុកសំរោងខេត្តតាកែវបេីកអុិចស្កាវ៉ាទ័រម៉ាក់​ ហីយ៉ាន់ដាយ​ ពណ៌លឿង​ ពុំមានស្លាក់លខ​ ។

តាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកេីតហេតុ​ ម៉ូតូ​ និង​ អុិចស្កា​បាន ធ្វើដំណើរស្របទិសគ្នាពីជេីងទៅត្បូងលុះដល់មកចំណុចកេីតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលេី​ម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិច​ស្កាវ៉ាទ័រ កិនបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង​ ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកេីតហេតុនិងទាក់ទងជំនាញវាស់វែងករថយន្តអុិចស្កាវ៉ាទ័រនិងអ្នកបើកបរនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដេីម្បីចាត់ការតាមនីតិវិធីរីឯសពនារីរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

You may have missed