khem sok 5 years ago 1 min read ជនសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ត្រូវបានកំលាំងនគរបាលធ្វើការបង្រ្កាប រួមជាមួយវត្ថុតាងមួយចំនួន បញ្ជូនចាត់ការនីតិវិធីបន្ដ® ១០_០៣_២០២០ កំពង់ស្ពឺ ÷ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ អធិការ នគរបាលក្រុង ស្រុក បានសហការជាមួយកំលាំងពាក់ព័ន្ធធ្វើការស្រាវជ្រាវ បង្រ្កាប ក្រុមជនសង្ស័យពាក់ព័ន្ធករណីប្រេីប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ជាលទ្ធផល ÷ កាលពីវេលាម៉ោង ១៨:០០នាទី ថ្ងៃទី ០៩/០៣/២០២០ នៅចំណុចភូមិសំបុកគ្រៀល ឃុំក្រាំងចេកនគរបាលស្រុកឧដុង្គ បង្ក្រាបមុខសញ្ញាសង្ស័យបាន ៤នាក់ ៖ ១-ឈ្មោះ រ៉េត រ៉ាហ្វុង ប្រុស អាយុ ២៤ឆ្នាំ ២-ឈ្មោះ រ៉េត លីម៉ាកូ ប្រុស អាយុ ១៩ឆ្នាំ ៣-ឈ្មោះ ឃុន គង់គីម ប្រុស អាយុ ២៤ឆ្នាំ ៤-ឈ្មោះ ទឹម ឌីណា ប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្នោត ឃុំក្រាំងចេក ស្រុកឧដុង្គ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៨កញ្ចប់ , ទូរស័ព្ទដៃ ៣ គ្រឿង, អាវុធកែច្នៃ ២ , ដាវ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ + កាលពីវេលាម៉ោង ២១:៣០នាទី ថ្ងៃទី ០៩/០៣/២០២០ នៅចំណុចភូមិគគ្រួស ឃុំពេជ្រមុនី នគរបាលស្រុកគងពិសី បានបង្ក្រាបមុខសញ្ញាសង្ស័យ ២នាក់ ៖ ១-ឈ្មោះ ហ៊ុង សុភ័ស ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ២-ឈ្មោះ វ៉ែន សុខនី ស្រី អាយុ ៣៤ឆ្នាំ នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៨កញ្ចប់ , ជញ្ជីងថ្លឹងគ្រឿងញៀន ២ , ទូរស័ព្ទដៃ ៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងបាន អធិការដ្ឋានក្រុង ស្រុក បានបញ្ជូនមកការិយាល័យជំនាញខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ៕ Continue Reading Previous កម្លាំងជំនាញស្រុកគិរីវង់បានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រេីប្រាស់សារធាតុញៀនខុសច្បាប់១នាក់Next សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិថៃម្នាក់បន្ទាប់ពីបង្កហិង្សាក្នុងគ្រួសារនិងមានអាវុធខ្លីមួយដេីម Leave a Reply Cancel reply Your email address will not be published. Required fields are marked *Comment Name * Email * Website More Stories បទល្មើស ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ 3 weeks ago khem sok បទល្មើស ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស 4 weeks ago khem sok បទល្មើស 1 min read សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម 1 month ago khem sok
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម