Thu. Jul 29th, 2021

ជនមិនស្គាល់មុខចាប់នារីស្រស់ស្អាតជាជំនួយការស្មៀនឃុំអូរបីជាន់ម្នាក់ទៅបាត់១យប់២ថ្ងៃមិនទាន់ដឹងដំណឹង

ខេត្តបន្ទាយមានជ័យ ៖ នារី ជា ជំនួយការ ស្មៀនឃុំ អូរ បី ជាន់ស្រុក អូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវ ជន មិន ស្គាល់ មុខ ចាប់ ឡើង រថយន្ត នៅ វេលា ម៉ោង ៦ និង ២០ នាទី យប់ ថ្ងៃ ទី ១៣ ខែមីនា នេះ រហូត មក ទល់ ល្ងាច ថ្ងៃ ទី ១៤ ខែមីនា ឆ្នាំ ២០២០ នៅ មិន ទាន់ ដឹង ដំណឹង នៅឡើយ ។

លោក វរសេនីយ៍ទោ សែ ស វិបុល អធិការ នគរបាល ស្រុក អូរ ជ្រៅ បាន ឲ្យ ដឹង ថា នារី រង គ្រោះ ឈ្មោះ អឿ ន ស្រី និ ច អាយុ ២៤ ឆ្នាំ ជា កូនកំព្រា នៅ ជាមួយ ម្តាយមីង នៅ ភូមិ ព្រៃ ចាន់ ឃុំ អូរ បី ជាន់ ស្រុក អូរ ជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ បំរើ ការ ជា ជំនួយការ ស្មៀនឃុំ អូរ បី ជាន់ ស្រុក អូរ ជ្រៅ ។

លោក វរសេនីយ៍ទោ សែ ស វិបុល បាន បន្ត ថា ក្រោយ ពី មាន ករណី ចាប់ នារី រង គ្រោះ ខាងលើ កម្លាំង នគរបាល ស្រុក អូរ ជ្រៅ និង កម្លាំង នគរបាល ប៉ុស្តិ៍ រដ្ឋបាល ឃុំ អូរ បី ជាន់ បាន ចុះ ធ្វើការ ស្រា ជ្រាវ ជុំវិញ ករណី នេះ ។ នៅ មុន ពេល កើតហេតុ ថ្ងៃ ទី ១៣ ខែមីនា ឆ្នាំ ២០២០ គឺ ជន រង គ្រោះ បាន ជិះ ម៉ូតូ ជាមួយ ក្មេង ស្រី លាង សុ គ ន្ធា អាយុ ១០ ឆ្នាំ យក ឡេ ទៅ ឲ្យ គេ នៅ អូរ បី ជាន់ ឃុំ អូរ បី ជាន់ ស្រុក អូរ ជ្រៅ ពេល ត្រឡប់ មក វិញ ជិត ដល់ ផ្ទះ ស្រាប់តែ មាន ជនសង្ស័យ ចំនួន ២ នាក់ ក្តាប់ អត្តសញ្ញាណ មិន បាន បើករថយន្ត កា ម៉ា រី ពណ៌ ខ្មៅ ក្តាប់ ស្លាក លេខ មិន បាន បាន ហៅ ម៉ូតូ ឲ្យ ឈប់ ចម្ងាយ ៣០ ម៉ែត្រ ដើម្បី និយាយ គ្នា ពេល នោះ នារី រង គ្រោះ និយាយ ថា យើង មិន ដែល ស្គាល់គ្នា ផង ហើយ ជនសង្ស័យ ម្នាក់ បាន ចុះ ពីលើ រថយន្ត ចាប់ ជន រង គ្រោះ ដោយ និយាយ ថា អូន ឯង ធ្វើបាប ចិត្ត បង ណាស់ រួច ទាញ ចូល ក្នុង រថយន្ត បើក ចេញ ទៅ បាត់ ។

លោក អធិការ បាន បញ្ជាក់ ថា ឆ្លង តាម ការ ស្រាវជ្រាវ នារី រង គ្រោះ ធ្លាប់ មាន សង្សា ហើយ បាន ភ្ជាប់ពាក្យ ជាមួយ បុរស ម្នាក់ ឈ្មោះ គុណ សា រ៉ា ក អាយុ ២៤ ឆ្នាំ ភេទ ប្រុស នៅ ភូមិ និមិត្ត ១ សង្កាត់ និមិត្ត ក្រុង ប៉ោយ ប៉ែ ត នៅ ថ្ងៃ ទី ២១ ខែតុលា ២០១៩ មក ម្លេះ នឹង រៀប ការ នៅ ថ្ងៃ ទី ៨ ខែមេសា ២០២០ នេះ ៕