Thu. Mar 28th, 2024

របួសធ្ងន់ស្រាល១០នាក់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងរថយន្តនៅផ្លូវ២៨៧នៅខេត្តកោះកុងវេលាម៉ោង៩:១៥នាទីព្រឹក

របួសធ្ងន់ស្រាល១០នាក់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត នៅផ្លូវ២៩៧

កោះកុង ៖ នៅវេលាម៉ោង៩.១៥នាទី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានរថយន្តហាយឡែនឌ័រមួយគ្រឿង បានព្រលះគ្នាពេញទំហឹងជាមួយរថយន្តវីហ្គោ នៅចំនុចផ្លូវបេតុង២៩៧ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលអោយរងរបួសធ្ងន់ស្រាល ជនជាតិខ្មែរ និង ចិនចំនួន១០នាក់ ។

បើតាមការបញ្ជាក់ពីលោក ជុន គា អធិការរងទទួលបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោលនៃអធិការដ្ឋានក្រុងខេមរភូមិន្ទ បានអោយដឹងថា ជនរងគ្រោះក្នុងឩបទ្វហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ ទី១/ឈ្មោះ ហេង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទជាអ្នកបើកបរថយន្តម៉ាកវីហ្គោព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-7849(រងរបួសស្រាល) ទី២/ឈ្មោះ យ៉ាង លីម៉េង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (របួសស្រាល) ទី៣/ឈ្មោះ សុខ ឌឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (របួសស្រាល) ទី៤/ឈ្មោះ អែត ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ក្អួតឈាម) ទី៥/ឈ្មោះ រ៉ូ ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុនខ្សែកាបអ៊ុបទិច មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ភ្លាត់ឆ្អឹងស្មាខាងស្តាំ) ទី៦/ឈ្មោះ ZHOU QINGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន (រងរបួសស្រាល) ទី៧/ឈ្មោះ Zhou Xingjianភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន(របួសស្រាល) ទី៨/ឈ្មោះ Quan Gang ប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (រងរបួសស្រាល) ទី៩/ឈ្មោះ Quan Jianaing ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (រងរបួសស្រាល) និងទី១០/ឈ្មោះ Tong Junjie ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន(រងរបួសស្រាល) ។

លោកអធិការរងបានអោយដឹងទៀតថា ចំពោះមូលហេតុដែលបង្កអោយកើតជាគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីរថយន្តហាយឡេនឌ័រ បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទរងចាំការដោះស្រាយតាមផ្លូវច្បាប់ ៕យ៉ុនសុខឃីម

You may have missed